ព័ត៌មានជាតិ

ថ្នាក់ដឹកនាំអាស៊ាន អរគុណមិត្តជប៉ុន ដែលគាំទ្រយ៉ាងសកម្ម ក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺឆ្លងថ្មីៗ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ថ្លែងអំណរគុណមិត្តជប៉ុន ក្នុងការចូលរួមចំណែកគាំទ្រយ៉ាងសកម្មក្នុងការបង្កើត «មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ ផ្នែកសុខភាពសាធារណៈ និងជំងឺឆ្លងថ្មីៗ»។ ការអរគុណនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី ២៣ នៅរសៀលថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២០។ ក្នុងនាមជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកិច្ចកំពូល «អាស៊ាន-ជប៉ុន លើកទី ២៣» តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះដឹកនាំដោយលោក ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News បាននៅថ្ងៃទី១៣ ខែវិច្ឆិកានេះបានបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ បានគូសបញ្ជាក់អំពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន តាមរយៈការគាំទ្រដល់បណ្តាប្រទេសអាស៊ាន ក្នុងការលើកកម្ពស់សមត្ថភាពក្នុងកម្រិតប្រទេស និងតំបន់ ក្នុងការកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ មកលើអាយុជីវិត និងលំនឹងជីវភាពរស់នៅរបស់ប្រជាជន។ ថ្នាក់ដឹកនាំអាស៊ាន […]

ព័ត៌មានជាតិ

ព្រឹទ្ធសភា កម្ពុជាផ្តល់សច្ចាប័នឱ្យកម្ពុជាមានសំឡេងប្រឆាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ

MC: ព្រឹទ្ធសភា ឯកភាពទៅលើការផ្តល់សច្ចាប័នឱ្យប្រទេសកម្ពុជា មានសំឡេងក្នុងការប្រឆាំងទៅនឹងការ ប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ដែលត្រូវបានហាមឃាត់ដោយអង្គការសហប្រជាជាតិ។ បើតាមការអះអាងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងការចូលជារដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។ ថ្លែងក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា ដែលដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ លើសន្ធិសញ្ញានេះ ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយមានអាវុធនុយក្លេអ៊ែរ និងផ្តល់ជំនួយទ្រទ្រង់លើកទឹកចិត្ត ដល់បណ្តាប្រទេសហត្ថលេខីនៃតំបន់គ្មានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ សម្តេចពិជ័យសេនា បានបន្តថា បន្ទាប់ពីចូលជារដ្ឋភាគីពេញសិទ្ធិនៃសន្ធិសញ្ញានេះ កម្ពុជានឹងទទួលបានជំនួយ ផ្នែកបច្ចេកទេស និងការពង្រឹងសមត្ថភាពពីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិ ព្រមទាំងជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ការសិក្សាស្រាវជ្រាវកម្មវិធីអាវុធនុយក្លេអ៊ែរ បម្រើគោលបំណងសន្តិភាព ជំនួយជនរងគ្រោះនិងការស្តារបរិស្ថានលើផលប៉ះពាល់បណ្តាលមកពីអាវុធនុយក្លេអ៊ែរ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ក្នុងការហាមឃាត់ នាំចូលនិងឆ្លងកាត់ និងទប់ស្កាត់ការរីកសាយភាយ នៃអាវុធនុយក្លេអ៊ែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា «ការប្រកាន់ជំហរមិនពាក់ព័ន្ធនឹងការផលិត អាវុធនុយក្លេអ៊ែរ ជាវិធានការរួមចំណែករបស់ប្រទេសកម្ពុជា […]

ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ និងស្នងការ បន្តចុះចែកម៉ាសជូនប្រជាពលរដ្ឋនៅក្បែរផ្សារដើមគរ ដើម្បីការពារជំងឺកូវីដ-១៩ 

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដឹកនាំមន្រ្តី និងសមត្ថកិច្ច បន្តចុះចែកម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋនៅតាមទីសាធារណៈក្បែរផ្សារដើមគរ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ ក្រៅពីការដឹកនាំមន្ដ្រីចុះចែកម៉ាសដោយផ្ទាល់ នៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ហើយនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានបែកចែកឲ្យអភិបាលរង និងអភិបាលខណ្ឌ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ចុះចែកម៉ាសនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញផងដែរ។ នៅក្នុងឱកាសនោះ លោក ឃួង ស្រេង បានណែនាំ និងក្រើនរំលឹកប្រជាពលរដ្ឋអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ដោយត្រូវឲ្យប្រជាពលរដ្ឋធ្វើអនាម័យជាប្រចាំ តាមរយៈការឧស្សាហ៍លាងដៃជាមួយទឹកអាល់កុល ឬជែល និងពាក់នៅទីកន្លែងដែលចាំបាច់ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ។ សូមបញ្ជាក់ថ្ងៃនេះជាថ្ងៃទី២ ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីសកម្មភាពបន្តចុះចែកម៉ាសតាមគ្រប់គោលដៅស្តុបជូនដល់ប្រជាពលរដ្ឋនូវម៉ាសដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ គួរជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូន […]