សន្តិសុខសង្គម

ក្រុមការងារ​ចម្រុះ​ខេត្តសៀមរាប​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​វិស័យ​ទេសចរណ៍

AKP សៀមរាប ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០– ​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប កាលពី​រាត្រី​ថ្ងៃ​១០​រោច ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ចុះ​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប​។ ​នៅ​ឱ​កាលនោះ​លោក ង៉ូ​វ សេង​កាក់ បាន​ថ្លែងអំណរគុណ​ដល់​បណ្តា ម្ចាស់​អាជីវកម្ម KTV ក្លឹប​កម្សាន្ត (​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀរហ្គាឌិន​) នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ទាំងអស់ ដែល​បាន​ចូលរួម​សហការ ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​។​ ​ក្រុមការងារ​ចម្រុះ​នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​ជាប្រចាំ នៅតាម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ ក្នុង​មូលដ្ឋាន​ខេត្តសៀមរាប​។​ ការចូលរួមរ​បស់បង​ប្អូន បានបង្ហាញ​ពី​ឆន្ទៈ​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កុំឱ្យ​ឆ្លង​ចូល​សហគមន៍​យើង និង​បាន​ចូលរួម​គិតគូរ​អំពី​សុវត្ថិភាព​សង្គម ដោយ​ភាព​ទទួលខុសត្រូវ​ផងដែរ​៕​ដោយ​៖ ឃុ​ត សៅ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

ព័ត៌មានជាតិ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១១/១១/២០២ MC: ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានីខេត្ត បន្តកិច្ចសហការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅគ្រប់មូលដ្ឋានអាជីវកម្ម និងត្រូវរៀបចំជាកម្មវិធីចុះត្រួតពិនិត្យជាប់ជាប្រចាំ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមផងដែរដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទេសចរណ៍ឱ្យបន្តចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នេះនៅតាមគោលដៅរាជធានីខេត្តទាំង២៥ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ក៏ក្រើនរំលឹកដល់គ្រប់អាជ្ញាធរពាក់ព័ន្ធ និងអាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោកទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍នៅកម្ពុជាសរុបចំនួន២.៨៣៨ទីតាំងស្មើនឹង២៩,៦៣ភាគរយ នៃអាជីវកម្មសរុប បានបិទ និងព្យួរ ដែលធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកសរុបជាង៥ម៉ឺននាក់។ សូមបញ្ជាក់ថា ដើម្បីដោះស្រាយ និងទ្រទ្រង់ស្ថានភាពអាជីវកម្មទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវវិធានការ គ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ បានចំនួន៦ជុំ រួមមាន វិធានការពន្ធដារ វិធានការគាំពារកម្មករ-និយោជិត និងវិធានការលើកលែងកម្រៃនៃការបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទនៅទូទំាងប្រទេសសម្រាប់ឆ្នាំ២០២១៕វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១១/១១/២០២