ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ផ្តល់​ស្រូវពូជ ១០​តោន ជូន​ដល់​កសិករ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​ក្រឡាញ់

AKP សៀមរាប ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០– ​ពូជស្រូវ​សែន​ក្រអូប និង​OM៥៤.៥១ ចំនួន​១០​តោន ត្រូវបាន​ឯកឧត្តម នាក់ ណេ​រ៉ុ​ន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប រួមជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ និង​អាជ្ញាធរ​ដែនដី បាន​ដឹក​យកទៅ​ចែកជូន​បងប្អូន​ប្រជាកសិករ​ដែល​ទទួលរ​ង​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន ១០០​គ្រួសារ មកពី​៣​ឃុំ ក្នុងស្រុក​ក្រឡាញ់ ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​៩​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ទីតាំង​ចែក​ពូជស្រូវ​នោះ​ត្រូវបាន​ធ្វើឡើង​នៅ​បរិវេណ​សាលាឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ដោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន ១០០​គីឡូក្រាម​។​ ​ក្នុង​ពិធី​ចែក​ស្រូវពូជ​នោះ ឯកឧត្តម នាក់ ណេ​រ៉ុ​ន បាន​មានប្រសាសន៍ថា ស្រូវពូជ​ទាំងនេះ ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់ជូន​តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ហើយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ និង​សម្ដែង​ការព្រួយបារម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទាំងអស់​។​ឯក​ឧ​ត្ត ម​បាន​បញ្ជាក់ថា កន្លែង​ខ្លះ​សម្ដេច​បាន​ចុះទៅ​ផ្ទាល់ និង​កន្លែង​ខ្លះទៀត​សម្ដេច​បាន​ចាត់តាំង​ឱ្យ​ក្រុមការងារ​របស់​សម្ដេច និង​ឱ្យ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ ចូលរួម​ជួយសង្គ្រោះ​និង​រំដោះ​បងប្អូន​ប្រជាពលរដ្ឋ ឱ្យ​រួច​ផុតពី​គ្រោះទឹកជំនន់ ថែមទាំង​បានផ្ដល់​ស្បៀងអាហារ​ឱ្យបាន​គ្រប់គ្រាន់ ដោយ​មិន​ទុកឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ អត់​អាហារ​ស្លាប់​ដោយ​ពុំបាន​ដឹងឮ​ពី​អាជ្ញាធរ​នោះឡើយ​។ ​ឯកឧត្តម […]

ព័ត៌មានជាតិ

រយៈពេល១៤ឆ្នាំ កងទ័ពមួកខៀវកម្ពុជា សម្រេចបានកិត្យានុភាពជាច្រើនជូនជាតិ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រ UN

(ភ្នំពេញ)៖ ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តា ប្រទេស ដែលរងការហែកហួរដោយសារភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនិតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។ រយៈពេល១៤ឆ្នាំកន្លងមកនេះ កងទ័ពមួកខៀវកម្ពុជា សម្រេចបានកិត្យានុភាពជាច្រើនជូនជាតិ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រ UN នៅបណ្តាប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាម និងជម្លោះផ្ទៃក្នុងរាំរ៉ៃ។ ក្នុងបរិបទនេះ ព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ឆ្លងកាត់សង្គ្រាមហែកហួរជិតបីទសវត្ស ហើយទើបទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព នៅប្រទេសចំនួន០៩ មាន១០បេសកកម្ម នាទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន និងតទៅអនាគត។ បន្ថែមលើភារកិច្ចស្នូលរបស់ កងយោធពលខេមរភូមិន្ទ ដៃម្ខាងជ្រោងទង់ជាតិកម្ពុជា ការពារជាតិមាតុភូមិ ការពារបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា ឯដៃម្ខាងទៀតជ្រោងទង់ជាតិ អង្គការសហប្រជាតិ ជួយបណ្តាប្រទេស និងប្រជាជាតិដែលកំពុងលិចលង់ដោយជម្លោះ និងសង្គ្រាម ឱ្យទទួលបានសន្តិភាព ដូចប្រទេសកំពុងអភិវឌ្ឍនានាលើពិភពលោក។ ក្រោយពីមានកិច្ចព្រមព្រាងលើសន្ធិសញ្ញាសន្តិភាពនាទីក្រុងប៉ារីស […]