សន្តិសុខសង្គម

ល្បែង​ស៊ីសងច្រើនប្រ​ភេទកើត​ឡើងពេញបន្ទុ​កនៅក្នុងក្រុងបាត់ដំបង ជាប្រភពចំណូលរបស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចបានជាលេងយ៉ាងរលូន….

បាត់ដំបង: អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺល្បែងស៊ីសងខុសច្បាប់ត្រូវគេបើកលេងនៅខាងក្រោយផ្ទះលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ប៉ុន្តែលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង និងអភិបាលក្រុងបាត់ដំបង កំពុងរក្សាភាពស្ងៀមស្ងាត់ថ្មីៗនេះប្រភពពីប្រជាពលរដ្ឋនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំ​បង បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងកីឡាតាមtvទ្រង់ទ្រាយធំយ៉ាងរលូនព្រោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការបង្ក្រាបនៅឡើយទេ។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង​ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងភូមិកាប់គោថ្មីសង្កាត់អូរចារ ជាបន្ទាន់។ តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិកាប់គោថ្មី បានឲ្យដឹងទៀត​ថា កន្លែងដែលបុគ្គលឈ្មោះ តាល់ បើកល្បែងស៊ីសងខុសច្បាប់នោះមានអ្នកចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។ ប្រភពបានឲ្យដឹងទៀតថា មានជនម្នាក់ឈ្មោះ (…..) ជាអ្នករត់ការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់គ្រប់ស្ថាប័ន ដើម្បីឲ្យបុគ្គលឈ្មោះ តាល់ អាចបើកល្បែងស៊ីសងក្នុងឃុំកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង យ៉ាងរលូន​។ មានការសង្ស័យថា លោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង ជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយបុគ្គលឈ្មោះ តាល់ ទើបមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។ មានការកត់សម្គាល់ថា ចាត់តាំងពីលោក […]

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត អះអាងថា ការចែកពូជស្រូវជូនប្រជាពលរដ្ឋជារឿងមិនអាចពន្យាពេលបាន ក្រោយទឹកស្រក

(ពោធិ៍សាត់)៖ ក្នុងឱកាសអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តពោធិ៍សាត់ លោក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ការយកស្បៀង និងស្រូវពូជចែកជូនប្រជាពលរដ្ឋ គឺជាការងារចាំបាច់ដោយមិនអាចពន្យាពេលបាន ព្រោះផលប្រយោជន៍ និងជីវភាពប្រជាពលរដ្ឋជារឿងសំខាន់ និងអាទិភាពចាំបាច់ណាស់។ ក្នុងពិធីនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជានិច្ចជាកាល សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាប់ជានិច្ច និងចង់ជួបប្រជាពលរដ្ឋផ្ទាល់ ហើយប្រជាពលរដ្ឋក៏ចង់ជួបសម្តេចផ្ទាល់ដូចគ្នា។ ប៉ុន្តែលើកនេះ ទោះបីសម្តេចមិនអាច មកចូលរួមបាន ដោយសារការអនុវត្តវិធានការចត្តាឡីស័ក ស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល។ លោក ហ៊ុន ម៉ាណែត បន្ថែមថា សម្តេចបានចាត់ទុកការយកស្បៀង និងស្រូវពូជចែកជូនប្រជាពលរដ្ឋ គឺជាការងារចាំបាច់ដោយមិនអាចពន្យាពេលបាន ពីព្រោះផលប្រយោជន៍ និងជីវភាពប្រជាពលរដ្ឋ គឺសំខាន់ និងជាអាទិភាពចាំបាច់ណាស់។ ចំពោះកម្មវិធីនេះ លោកសូមអរគុណក្រុមការងារទាំងអស់ ក៏ដូចជាអាជ្ញាធរខេត្ត ដែលខិតខំរៀបចំសម្របសម្រួលប្រជាពលរដ្ឋដែលមានរហូតដល់ជាង ១៧,០០០គ្រួសារ សរុបទាំងពីរគោលដៅ។ បើតាមការលើកឡើងរបស់ លោក ហ៊ុន […]

ព័ត៌មានអន្តរជាតិ

ស្វែងយល់៖ តើអនាគតប្រធានាធិបតីអាមេរិកទី៤៦ លោក ចូ បៃដិន ជានរណា?

(វ៉ាស៊ីនតោន)៖ នៅទីបំផុត! លោក ចូ បៃដិន បានផ្ដួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះ បានសម្រេចហើយ ដោយទទួល បានអង្គបោះឆ្នោត ឬអ្នកបោះឆ្នោតតំណាង២៩០ទល់នឹង២១៤ ហើយនេះមិនទាន់រាប់បញ្ចូលរដ្ឋ Georgia (មានអង្គបោះឆ្នោត១៦) ដែលមានលោក បៃដិន កំពុងនាំ មុខទេ។ បើលោក បៃដិន ឈ្នះ ក្នុងរដ្ឋនេះទៀត នោះលោកនឹងទទួលបានអង្គបោះឆ្នោត៣០៦ ឯណោះ។ ក៏ប៉ុន្តែ បើតាមប្រព័ន្ធបោះឆ្នោតអាមេរិក ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីពិតប្រាកដ នឹងត្រូវនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយក្រុមអ្នកបោះឆ្នោតតំណាងទាំង ៥៣៨រូប នឹងត្រូវជួបជុំគ្នានៅតាមរដ្ឋធានី នៃរដ្ឋនីមួយៗរបស់ពួកគេ ដើម្បីទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ។ ជាទូទៅអ្នកបោះឆ្នោតតំណាងទាំងនេះ ត្រូវបោះឆ្នោតឱ្យបេក្ខជន តំណាងគណបក្សរបស់ខ្លួន តែអ្នកបោះឆ្នោតតំណាងខ្លះ ដែលបោះឆ្នោតឱ្យបេក្ខជនបក្សដទៃវិញនោះ ក៏ធ្លាប់កើតមានផងដែរក្នុងប្រវត្តិសាស្ត្រអាមេរិក។ តើលោក បៃដិន អនាគតប្រធានាធិបតីអាមេរិកទី៤៦ ជានរណា? ខាងក្រោមនេះគឺជាការរៀបរាប់ពីប្រវត្តិត្រួសៗរបស់លោក៖ * ប្រវត្តិរូប លោក ចូ បៃដិន ឬមានឈ្មោះពេញថា Joseph Robinette […]