សន្តិសុខសង្គម

គ្រឿងញៀនបានបំផ្លាញអនាគតរបស់អ្នកនិងគ្រួសាររបស់អ្នកយ៉ាងពិតប្រាកដ៖

កាលពីថ្ងៃទី​ ៥និងទី​៦​ខែ​ វិច្ឆិកា​ ឆ្នាំ​២០២០​ អនុវត្តតាម​មតិដឹកនាំរបស់លោកឧត្តម​សេនីយ៍ត្រី​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបា​ត់​ដំបង​ ក៏ដូចជាយោបល់របស់លោកវរេសនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងទទួលបន្ទុក​ដឹក​នាំ​អធិ​ការ​ដ្ឋាននគរបាលស្រុក​បវេល ព្រមទាំងបាន​ការ​សម្របសម្រួលលេីនីតិវិធីពីឯកឧត្តម​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់​ដំ​បង​លោក​​វរ​សេនី​យ៍​ឯក​ សុខ​ សារិន​  អធិការនគរ​បាល​ស្រុកបានដឹក​នាំ​បង្ក្រាបករណីរក្សាទុក​ដឹកជញ្ជូន​ឬជួញដូរដោយខុស​ច្បាប់នូវសារធាតុ​ញៀន​មួយករណី​នៅចំ​ណុ​ច​​ភូមិបឹងធុង​ ឃុំបឹងប្រាំ​ ស្រុកបវេល​ ខេត្តបាត់ដំបង​ដោយធ្វេីការឃាត់​ខ្លួនមុខសញ្ញាចំនួន០៤នាក់គឺ៖ ១-ឈ្មោះ​ ទុន​ ជា​ ​ភេទប្រុ​ស​អាយុ​ ៣៦​ ឆ្នាំរស់​នៅ​ភូមិតាម៉ាត​ ឃុំព្រៃខ្ពស់​ ​ស្រុក​បវេល​ខេត្តបា​ត់​ដំបង​ ២-ឈ្មោះ​ បុង​ ប៊ឹង​ ភេទប្រុសភេទប្រុស​អា​យុ​​​៣៦​ឆ្នាំ​ រស់នៅ ភូមិស្រណាល​ ឃុំព្រៃខ្ពស់​ ស្រុក​បវេល​ ខេត្តបា​ត់​​ដំបង​ ៣-ឈ្មោះ​ ហឿង​ ហីម​ ភេទប្រុសអា​យុ​ ២១​ឆ្នាំ​ រស់នៅភូមិស្រណាល​ ឃុំព្រៃខ្ពស់​ ស្រុកបវេល​  ខេត្តបាត់ដំបង ៤-ឈ្មោះ​ សៀ​ ប៊ុនសឿត​ ភេទប្រុស​ អាយុ​៣​៦​ឆ្នាំរស់នៅភូមិដំរីក្រោម​ ឃុំសឿ​ ស្រុកមង្គលបូរី​ […]

ព័ត៌មានជាតិ

ពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ជូនដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ រៀបចំនៅសាលប្រជុំធំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង និងជាប្រធានក្រុមការងារទី២ តំណាងនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋាន ក្រុង-ស្រុក-ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថចូលរួមចំនួន ១២៧ នាក់ ផងដែរ ៕

ព័ត៌មានជាតិ

ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី យាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោកជំទាវ

AKP ប៉េកាំង ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ — ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចទាំងទ្វេសព្វព្រះរាជហឫទ័យ យាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន និងលោកជំទាវ នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការយាង និងដង្ហែព្រះរាជសវនាការដោយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង និងថ្នាក់ដឹកនាំកំពូលៗចិនជាច្រើនរូបផងដែរ នារសៀលថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២០។ រូបថត៖ ព្រះបរមរាជវាំង