ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញបើកសិក្ខាសាលាជាតិស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២»

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០»។ សិក្ខាសាលាថ្នាក់ជាតិនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគអភិវឌ្ឍន៍ និងអង្គការសង្គមស៉ីវិលប្រមាណជាង២០០រូបផងដែរ។ គួរជម្រាបថា សិក្ខាសាលាថ្នាក់ជាតិស្ដីពី ការពិគ្រោះយោបល់លើសេចក្ដីព្រាង «ឯកសារទស្សនទាន» សម្រាប់កំណត់អំពីចក្ខុវិស័យនានាពាក់ព័ន្ធនឹង កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំតាក់តែងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)៕

ព័ត៌មានជាតិ

ក្រសួងអប់រំរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ មានពាក់ព័ន្ធនឹងករណីគណៈប្រតិភូប្រទេសហុងគ្រី តម្រូវឲ្យផ្អាកការសិក្សារយៈពេល១៤ថ្ងៃ

(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្រសួងបានរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ពាក់ព័ន្ធនឹងករណីគណៈប្រតិភូប្រទេសហុងគ្រី ដែលតម្រូវឲ្យផ្អាកការសិក្សារយៈពេល១៤ថ្ងៃ។ លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមយប់ថ្ងៃទី០៥ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានប្រមូលព័ត៌មានពីគ្រឹះស្ថានសិក្សា ហើយបានរកឃើញថា មានគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។ គណ:គ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សា ក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយ:ពេល១៤ថ្ងៃ។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធ ស្ថិតក្នុងការផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាល»។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ស្ថានភាពនៃគ្រឹះស្ថានសិក្សាទាំងបួន៖ * គ្រឹះស្ថានសិក្សាទី១ មានបុគ្គលិក១រូប បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ * គ្រឹះស្ថានសិក្សាទី២ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ * គ្រឹះស្ថានសិក្សាទី៣ មានសិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។ * គ្រឹះស្ថានសិក្សាទី៤ […]