ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ជំ​រុញឱ្យ​ក្រុមការងារ​ផ្នែក​វិស័យ​វាស់វែង​ដីធ្លី​ព​ន្លឿ​ន​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា

AKP កំពង់ឆ្នាំង ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០– ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​៤​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​សហការ​ជាមួយ​រដ្ឋបាល​ស្រុក​ទឹកផុស រៀបចំ​ប្រកា​សបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​សម្រាប់​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រាប់​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។​ ​ពិធី​នេះ​ក្រោម​វត្តមាន​លោក លី សុភា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សូ​រិ​យោ​ដី​ខេត្ត និង​មានការ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត គណៈ​អភិបាលស្រុក និង​ប្រជាពលរដ្ឋ​ម្ចាស់​កម្មសិទ្ធិ​ដី ជាច្រើន​នាក់​ទៀត​។​ ​លោក លី សុភា បានឱ្យដឹងថា ក្រោយពី​រដ្ឋបាលខេត្ត​បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការប្រកាស​តំបន់​វិនិច្ឆ័យ​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ក្នុងភូមិ​តាំងក្រសាំង រួចមក មន្ទីរ​បាន​បង្កើត​ក្រុមការងារ​មន្ត្រី​ជំនាញ​បច្ចេកទេស​ចុះ​ធ្វើការ​វាស់វែង និង​បំពេញ​ទម្រង់​បែបបទ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។​ ​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​ការ​សាក សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដែល​លោក​តែងតែ​គិតគូរ​ពី សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់ពូជសាសន៍ និង […]

ព័ត៌មានជាតិ

អភិបាលខេត្ត​ព្រះវិហារ ជំ​រុញឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការ​ស្តារឡើងវិញ នូវ​អ្វីដែល​រង​ការខូចខាត​ក្រោយ​ទឹកជំនន់​

AKP ព្រះវិហារ ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២០– ​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្តព្រះវិហារ បាន​ជំរុញ​ដល់​ថ្នាក់ដឹកនាំ អាជ្ញាធរ​ដែនដី​ក្រុង ស្រុក និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​នានា ត្រូវ​យកចិត្តទុកដាក់​ចុះ​ត្រួតពិនិត្យ​មើល​នូវ​ហេ​ដ្ឋ​រចនា​ស​ម្ព័ ន្ធ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ដែល​រង​ការ​ខូ​ខាត​ដោយ​ទឹកជំនន់ ត្រូវធ្វើ​ការស្តារ និង​ជួសជុល​ឡើងវិញ ដើម្បី​បម្រើ​ផលប្រយោជន៍​បងប្អូន​ប្រជាពលរដ្ឋ​យើង​។​ ​ឯកឧត្តម​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត កាលពី​ថ្ងៃ​៤​រោច ខែ​ក​ក្តិ​ក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត ដោយមាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត មេបញ្ជាការ​កងកម្លាំង​ទាំងបី​ប្រភេទ​ក្នុង​ខេត្ត មេបញ្ជាការ​តាម​បណ្តោយ​ព្រំដែន ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក អធិការ​ក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេ​ប៉ុស្តិ៍​នគរ បាល​ជាច្រើនរូប ។​ ​ឯកឧត្តម​បានលើកឡើង​បន្តថា ទោះបីជា​ខេត្តព្រះវិហារ មិនមាន​ការរង​គ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ ដូច​បណ្តា​ខេត្ត​ផ្សេងៗ​មួយចំនួន​ក៏ពិតមែន តែ​ស្ថានភាព​ទឹកជំនន់​បាន​បង្កឱ្យមាន​ការរង​ផលប៉ះពាល់​ខូចខាត​ផ្លូវ​នៅតាម​ជនបទ ឃុំ ស្រុក​មួយចំនួន ក៏ដូចជា​ដំណាំ […]