ព័ត៌មានជាតិ

កិច្ចប្រជុំ​បើក​បេសកកម្ម​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ នៃ​ការអនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​

AKP សៀមរាប ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០– ​នៅ​រសៀល​ថ្ងៃ​៣​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​០៣ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ បើក​បេសកកម្ម​វាយតម្លៃ​ពាក់កណ្តាល​អាណត្តិ នៃ​ការអនុវត្ត​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ របស់​ធនាគារពិភពលោក ក្រោម​អធិបតីភាព ឯកឧត្តម ងី ច័​ន្ទ្រ ផល រដ្ឋលេខា​ធិ​ក​ការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សម្របសម្រួល​ថ្នាក់ជាតិ​។​ ​កិច្ច​ប្រ​ប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ជា​នាយក​គម្រោង​លាភ​ក្រសួងមហាផ្ទៃ លោក លី សំរិទ្ធ អភិបាលរង​ខេត្តសៀមរាប លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក លោកស្រី​តំណាង​ក្រុមការងារ​ធនាគារពិភពលោក តំណាង​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ ព្រមទាំង​មន្ត្រី​អនុវត្តន៍​គម្រោង​លាភ​គ្រប់​សមាសភាគ​ផងដែរ​។ ​នៅក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ងី ច័​ន្ទ្រ​ផល បាន​ជម្រាប​ដល់​ក្រុមការងារ​របស់​ធនាគា​រ​ពិភពលោក អំពី​គម្រោង​លាភ​បាន​អនុវត្តន៍​ការងារ​ស្របទៅតាម​ផែនការ​ដែល​បាន​គ្រោងទុក ដោយ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា ហើយ​សមាជិក​របស់​គ​ម្រោ​ង​នៅតាម​មូលដ្ឋាន​បាន​ខិតខំ​ក្នុងការ​អនុវត្ត​ទៅតាម​ការបង្ហាត់បង្រៀន​របស់​មន្ត្រី​ជំនាញ​របស់​គម្រោង​។ ជាមួយនឹង​លទ្ធផល​ទាំងនេះ យើង​ក៏​ជួប​នូវ​ផល​លំបាក​ផងដែរ […]

ព័ត៌មានជាតិ

សមាគម​សម្ព័ន្ធ​ខ្មែរ​-​ចិន នៅ​កម្ពុជា​ផ្តល់​អំណោយ ជូន​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​កណ្តាលស្ទឹង​

(​កណ្តាលស្ទឹង​)៖ សមាគម​សម្ព​ន្ធ័​ចិន នៅ​កម្ពុជា ដឹកនាំ​ដោយ លោក​ឧកញ៉ា ដួង​តិច អនុប្រធាន​សមាគម និង​ជា​ប្រធាន​ក្រុមយុវជន របស់​សមាគម​សម្ព​ន្ធ័​ខ្មែរ​-​ចិន​នៅ​កម្ពុជា បាន​នាំ​អំណោយ​មនុស្សធម៌ ចែកជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន​៥០០​គ្រួសារ មកពី​១៨​ឃុំ ក្នុងស្រុក​កណ្ដាលស្ទឹង ដែល​បានរៀបចំ​ធ្វើឡើង នៅ​បរិវេណ អាហា​រដ្ឋា​ន​ភូមិ​ត្នោត ស្ថិតនៅ​ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង កាលពី​ព្រឹក​ថ្ងៃទី​៣​វិច្ឆិកា​នេះ ក្រោម​វត្តមាន​ឯកឧត្តម នៃ​ចារី អភិបាលរង ខេត្តកណ្តាល​។ ​លោក អ៊ូច សៅ​វឿន អភិបាលស្រុក​កណ្ដាលស្ទឹង បានឱ្យដឹងថា​៖ ជំនន់​លិច​នេះ ខេត្តកណ្តាល ទទួល​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​ពី​ស្ថានីយ៍​ពាម​ឃ្លៃ និង​ទំនប់​រលាំង​ជ្រៃ ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ ហេតុនេះហើយ ទើប​ធ្វើអោយ​កំពស់​ទឹក​ទំនប់​៧​មករា ក្នុង​ខេត្តកណ្ដាល ឡើង​ហួស​ពី​កម្រិត​ប្រកាស​អ​សន្ន ស្ថានភាព​នេះ​បណ្ដាលអោយ​ទំនប់​សណ្ដរ​ប៉ែក​ខាងត្បូង​បណ្ដោយ ស្ទឹង​ព្រែក​ត្នោត ក្នុង​សង្កាត់​ស្ពានថ្ម នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មិនអាច​ទ្រទ្រង់​ក្នុង កម្រិត​កំពស់​នេះ​បាន ទើប​បណ្ដាលអោយ ជន់​លិច​ប៉ះពាល់​ក្រុង ស្រុក ចំនួន​០៣ រួមមាន​ស្រុក​កណ្ដាលស្ទឹង ស្រុក​អង្ក​ស្នួល និង​ក្រុង​តាខ្មៅ ។ មានប្រសាសន៍​នា​កាស​នោះ លោក ឧកញ៉ា […]