ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមរដ្ឋមន្ត្រីការបរទេស ប្រទេសហុងគ្រី អញ្ជេីញជាអធិបតី ពិធីសម្ពោធជាផ្លូវការការិយាល័យ នៃស្ថានទូតហុងគ្រី ប្រចាំនៅកម្ពុជា

  AKP ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ — ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និងឯកឧត្តម ភីធ័រ ហ្សីជីតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រី អញ្ជេីញជា​អធិបតី ក្នុងពិធី​សម្ពោធជាផ្លូវការការិយាល័យនៃស្ថានទូតហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅ​សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ខណៈឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុងគ្រី អញ្ជើញមក​ទស្សនកិច្ចផ្លូវការរយៈពេល០១ថ្ងៃ នៅកម្ពុជា។

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលចប់បេសកកម្មកាទូត

(ភ្នំពេញ)៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកម្មកាទូតរយៈពេល៤ឆ្នាំកន្លះនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបនោះ ឯកឧត្តម ម៉ៃឃែល តាន់ (Michael Tan) បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងរយៈពេល៤ ឆ្នាំកន្លះ ក្នុងការបំពេញបេសកកម្មនៅកម្ពុជាឯកឧត្តមពិតជាមានមោទនភាពណាស់ដែលបានធ្វើការយ៉ាងជិតស្និតជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ជាមួយមិត្តភក្តិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេសបានទទួលការគាំទ្រ ក៏ដូចជាសហការយ៉ាងល្អអំពីរាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សមានការកើនឡើងខ្ពស់មួយកម្រិតថែមទៀត។ ឯកឧត្តមក៏បានមានប្រសាសន៍បន្តទៀតថា ក្នុងដំណាក់កាលការទូតរបស់ឯកឧត្តមនៅក្នុងប្រទេសកម្ពុជា ឯកឧត្តមក៏បានជួបនូវបញ្ហាជំងឺកូវីដ-១៩ ដែលពិភពលោកទាំងមូលកំពុងជួបប្រទះក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមក៏បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោថា កម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ការរស់នៅ ដែលបានរួចផុតពីការឆ្លងនៃជំងឺកូវីដ-១៩នេះ។ ឯកឧត្តមពិតជាមានមោទនភាពដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានអនុញ្ញាតឲ្យឯកឧត្តមរៀបចំកម្មវិធីដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដោយយល់ឃើញថាកម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពមិនមានការរីករាលដាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការរៀបចំនោះប្រព្រឹត្តទៅបានជោគជ័យ ដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។ ឯកឧត្តមក៏បានបន្ថែមទៀតថា […]