ព័ត៌មានជាតិ

កងទ័ពមួកខៀវកម្ពុជា ៤២នាក់ ជាកងទ័ពចុងក្រោយនៅប្រទេសម៉ាលី ធ្វើមាតុភូមិមកកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្ម

ភ្នំពេញ)៖ កងកម្លាំងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ២៣១ ចំនួន ៤២នាក់ ក្នុងនោះមានស្ត្រី១នាក់ ដែលជាកងទ័ពចុងក្រោយរបស់កម្ពុជា ប្រទេសម៉ាលី បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ដោយជោគជ័យ និងបាននាំកិត្យានុភាពជូនជាតិកម្ពុជា។ ពិធីទទួលកងកម្លាំងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ២៣១ ត្រូវបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។ នៅក្នុងដំណាក់រាតត្បាតជំងឺកូវីដ-១៩ ជាសកលនេះ មានកងទ័ពមួកខៀវកម្ពុជា ចំនួន៣០០នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ២១នាក់ ដែលបានបញ្ចប់បេសកកម្មរបស់ខ្លួនក្រោមឆត្រអង្គការសហប្រជាជាតិ ពីប្រទេសម៉ាលី ចំនួន០៣លើក និងប្រទេសស៊ូដង់ខាងត្បូងចំនួន ១លើក ដែលបានវិលត្រឡប់មកដល់ប្រទេសកម្ពុជា ដោយសុខសុវត្ថិភាព។ បន្ថែមពីនេះ ក្រោយត្រឡប់មកដល់ព្រលានយន្តហោះភ្លាមកងកម្លាំងកម្ទេចគ្រឿងផ្ទុះ ត្រូវមន្ត្រីក្រសួងសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើចត្តាឡីស័ក តាមវិធាន សុខាភិបាលរយៈពេល១៤ថ្ងៃ នៅវិទ្យាស្ថានហ្វឹកហ្វឺន បណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី៧ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព» 2020-11-02 05:27pm

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសប្រារព្ធ ទិវាជាតិអាហារូបត្ថម្ភ លើកទី៧ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀង ដើម្បីរបបអាហារសុខភាព»។ នេះបើតាមសារលិខិត ដែលបណ្ដាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឲ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ទិវាជាតិអាហារូបត្ថម្ភឆ្នាំនេះ រាជរដ្ឋាភិបាលបានជ្រើសរើសយកប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព» ក្នុងពេលដែលស្បៀងកំពុងទទួលរងផលប៉ះពាល់ ដោយទឹកជំនន់ និងការរំខានដោយការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩។ សម្ដេចបានបន្ដថា ការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសន្ដិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ជនគ្រប់រូប គឺជាកត្ដាមិនអាចខ្វះបាន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការបង្កើនវិនិយោគលើវិស័យកសិកម្ម សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ ទឹកស្អាន និងអនាម័យ […]

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ត្រៀមរៀបចំកិច្ចប្រជុំជាមួយសមាគមកាសែត វិទ្យុ ទូរទស្សន៍ នាពេលខាងមុខ ដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក

ភ្នំពេញ: ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ថា ក្រសួងព័ត៌មាន ត្រៀមរៀបចំកិច្ចប្រជុំជាមួយសមាគមកាសែត វិទ្យុ ទូរទស្សន៍ ដើម្បីចង់ដឹងនិងទទួលយកនូវសំណូមពរ របស់អ្នកកាសែត ។ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅពេលខាងមុខ កិច្ចការងារសំខាន់ៗដែលក្រសួងព័ត៌មាន ត្រូវធ្វើ គឺការត្រៀមចូលរួមវេទិកានិពន្ធនាយកប្រចាំឆ្នាំ ការរៀបចំកិច្ចប្រជុំជាមួយសមាគមកាសែត វិទ្យុ ទូរទស្សន៍ ដើម្បីចង់ដឹង និងទទួលយកនូវសំណូមពររបស់អ្នកកាសែតជារួម ហើយដាក់ជូនទៅសម្តេចតេជោនាយករដ្ឋមន្រ្តី ធ្វើការឆ្លើយតប និងដោះស្រាយនូវរាល់សំណូមពរទាំងឡាយ ដែលអ្នកសារព័ត៌មានបានលើកឡើង។ ឯកឧត្តម បានបញ្ជាក់ថា កន្លងមក ក្រសួងព័ត៌មាន មិនដែលធ្លាប់ទទួលបាននូវពាក្យប្តឹងពីអ្នកសារព័ត៌មានជាស្រ្តី ទាក់ទងទៅនឹងការបៀតបៀន នៅពេលបំពេញ កិច្ចការងាររបស់ខ្លួននោះទេ តែបើសិនជាមានកើតលើអ្នកសារព័ត៌មានជាស្រ្តីណាម្នាក់ ត្រូវដាក់ពាក្យប្តឹងមកក្រសួងព័ត៌មាន ឬក៏ប្តឹងផ្ទាល់ទៅតុលាការ និងក្រសួងកិច្ចការនារី ដើម្បីមានវិធានការដោះស្រាយ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីគ្រប់ផ្នែកនៃក្រសួងព័ត៌មាន ដែលបានប្រឹងប្រែងបន្តបំពេញកិច្ចការងារ នៅក្នុងកំឡុងនៃការឈប់សម្រាករយះពេលប៉ុន្មានថ្ងៃមកនេះ […]