សន្តិសុខសង្គម

មេអាវុធហត្ថខេត្តរតនគិរី ច្រានចោលព័ត៌មាន ការដឹកជញ្ជូនឈើតាមម៉ូតូដូចហែកឋិន ទៅប្រទេសវៀតណាម

(រតនគិរី)៖ មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃ៣១ ខែតុលា ឆ្នាំ២០២០នេះថា ក្រោយពីមានព័ត៌មានមួយចំនួន បង្ហោះតាមបណ្តាញសង្គម Facebook លោកបានបញ្ជាទៅកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអណ្តូងមាស សហការជាមួយកម្លាំងបរិស្ថាន ចុះល្បាតទាំងយប់ ក្នុងភូមិសាស្ត្រភូមិមុយ, ភូមិប៉ែងឃុំញ៉ាង ដែលបណ្តាញសង្គម Facebook បង្ហោះមានការដឹកជញ្ជូនឈើតាមម៉ូតូ ដូចហែកឋិនទៅវៀតណាម ឆ្លងកាត់ច្រករបៀងភូមិចង និងច្រករបៀងភូមិតាង៉ាច ក្នុងស្រុកអណ្តូងមាស។ លោកថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោក បានប្រទះឃើញមានឈើចំនួន៧ដុំ ប៉ុន្តែមិនប្រទះឃើញមធ្យោបាយដឹកជញ្ជូននោះទេ។ លោកឧត្តមសេនីយ៍មេបញ្ជាការ អាវុធហត្ថខេត្តរូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា វត្ថុតាងឈើចំនួន៧ដុំ ត្រូវដឹកជញ្ជូនមករក្សាទុក នៅស្នាក់ការអាវុធហត្ថ៧៨៧ ដើម្បីវាស់វែងប្រគល់ជូនរដ្ឋបាលព្រៃឈើអនុវត្តទៅតាមច្បាប់។ លោកឧត្តមសេនីយ៍ ថាវ យ៉េន បានឲ្យដឹងទៀតថា រូបភាពក្នុងបណ្តាញសង្គម Facebook មានម៉ូតូដឹកឈើជាច្រើនគ្រឿង ឆ្លងកាត់ទៅវៀតណាម តាមច្រករបៀងខាងលើគឺគ្មានទេ។ ជាក់ស្តែងនៅខេត្តរតនគិរី កាលពីថ្ងៃ២៨-២៩ ខែតុលា ឆ្នាំ២០២០ គឺមានព្យុះឈ្មោះ ម៉ូ ឡាវ បោកបក់គ្របដណ្តប់ទូទាំងខេត្ត មានភ្លៀងធ្លាក់ជោគជាំ […]

ព័ត៌មានជាតិ

ស្វែងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី៣០-៣១ ខែតុលា និងថ្ងៃទី០១ខែ វិច្ឆិកា ឆ្នាំ២០២០។ នៅឆ្នាំនេះ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ដែលតែងតែរៀបចំឡើងនៅ មុខព្រះបរមរាជរាំង ប៉ុន្តែចំពោះការរៀបចំពិធីអកអំបុក និងសំពះព្រះខែ ប្រជាពលរដ្ឋអាចរៀបចំបានដូចធម្មតា នៅតាមគេហដ្ឋានរៀងៗខ្លួន។ នៅពេលនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវប្រវត្តិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មកផ្សាយជូនប្រិយមិត្តបានស្វែងយល់ ដែលប្រវត្តិនៃព្រះរាជពិធីនេះ ត្រូវបានដកស្រង់ចេញពី សៀវភៅ «ប្រវត្តិបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» របស់គណៈកម្មាធិការ រៀបចំបុណ្យជាតិ អន្តរជាតិ។ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស […]

ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម រំលឹកអាជ្ញាធរខេត្តបន្ទាយមានជ័យ អនុវត្តបទបញ្ជាសម្តេចតេជោ ជួយស្តារការដាំដុះប្រជាពលរដ្ឋឡើងវិញក្រោយទឹកជំនន់

(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០នេះ បន្តនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង ១៥០០គ្រួសារ ស្ថិតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ស្បៀងអាហារដែលនាំយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដើម្បីរំលែកការលំបាកក្នុងជីវភាពកំលុងនៃការលិចលង់នេះ រួមមាន៖ អង្ករ មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខកំប៉ុង មុង ភួយ ក្រម៉ា និងថវិកាប្រមាណ ៥ម៉ឺនរៀលក្នុងមួយគ្រួសារ។ លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងឱកាសនោះ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹករលឹក និងរំលែកការលំបាកពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ជនរងគ្រោះទាំងអស់។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹករលឹក និងតាមដានជាប់ជានិច្ចចំពោះផលប៉ះពាល់ និងការរងគ្រោះរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនេះ។ លោកទេសរដ្ឋមន្ត្រី បានលើកបង្ហាញពីការធ្វើអន្តរាគមន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះពលរដ្ឋរងគ្រោះពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ លោកបានគូសបញ្ជាក់ថា […]

ព័ត៌មានជាតិ

លោក ណុប រ័ត្ននិមល តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាំអំណោយសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកកណ្ដាលស្ទឹង

AKP ព្រៃវែង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០– ឯកឧត្តម ជីវ ផល្លី ប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះជួយឃុំពពឹស ស្រុកស្វាយអន្ទរ និងក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ ដល់កម្មករ កម្មការិនីមកពីភូមិចំនួន ៤ នៅឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាឱកាសឈប់ សម្រាកនៃពិធីបុណ្យអ៊ុទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ដែលកម្មករ កម្មការិនីរោងចក្រនៅក្នុងប្រទេសកម្ពុជាបានឈប់សម្រាកបហើយវិលត្រឡប់មកស្រុកកំណើតវិញ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។ រូបថត÷ AKP-ព្រៃវែង

ព័ត៌មានជាតិ

លោក គឹម សន្តិភាព តំណាងលោក ហ៊ុន ម៉ាណែត ចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១១០០គ្រួសារ នៅខេត្តពោធិ៍សាត់

(ភ្នំពេញ)៖ លោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកក្រៅប្រទេស នៃយុវជនគណបក្សថ្នាក់កណ្ដាល តំណាងលោក ហ៊ុន ម៉ាណែត សមាជិកគណអចិន្ត្រៃយ នៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បានចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១១០០គ្រួសារ នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដើម្បីជួយដោះស្រាយការទុក្ខលំបាកមួយចំនួនរបស់ប្រជាពលរដ្ឋ។ ពិធីនេះប្រារព្ធនេះ បានធ្វើនៅទីរួមខេត្តពោធិ៍សាត់ និងមានការចូលរួមពី លោក ម៉ៅ ធនិន អភិបាកខេត្តពោធិ៍សាត់ ព្រមទាំងប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ក់រ៉ា និងថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ផងដែរ៕

សិល្បះ និងកីឡា

អង្គរថាយហ្គឺរ ចែកផ្លូវជាមួយកីឡាករ ៨រូបភ្លាមៗ ក្រោយចប់រដូវកាលឆ្នាំ២០២០

(ភ្នំពេញ)៖ ក្រោយបញ្ចប់ភារកិច្ចការប្រកួតរដូវកាលឆ្នាំ២០២០ ទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្លិបអង្គរថាយហ្គឺរ បានក្លាយជាក្រុមលេចធ្លោជាងគេ ក្នុងការប្រកាសចែកផ្លូវជាមួយកីឡាកររបស់ខ្លួន ជាក់ស្ដែងគិតត្រឹមល្ងាចថ្ងៃទី២៧ ខែតុលា ពួកគេបានប្រកាសចែកផ្លូវជាមួយកីឡាករ ៨រូបទៅហើយ។ កីឡាករត្រូវចែកផ្លូវជាមួយក្លិបមានមូលដ្ឋាននៅខេត្ដសៀមរាប រួមមានកីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ្រ, ហម បញ្ញា, លី អាលីហ្វីន, សឹង ណារិទ្ធិ, ឆុំ ភីសា និងអ្នកចាំទី សំ ពៅ ព្រមទាំងកីឡាករជប៉ុន ២រូប គឺខ្សែប្រយុទ្ធស្នូល Yudai Ogawa និងកីឡាករ Joichiro Sugiyama។ ប៉ុន្ដែក្លិបបានបញ្ជាក់ពីមូលហេតុ នាំឲ្យឈានដល់ការចែកផ្លូវជាមួយកីឡាករជាបន្ដបន្ទាប់នោះទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងចំណោមកីឡាករ ៨រូបខាងលើ មានកីឡាករម្នាក់ ដែលកំពុងស្ថិតក្នុងការតាមដានរបស់អ្នកគាំទ្រ បន្ទាប់ពីបែកធ្លាយព័ត៌មានចរចាមអារាមថា ក្លិបវិសាខាកំពុងតាមចែចូវ គឺខ្សែប្រយុទ្ធជប៉ុន Yudai Ogawa។ រីឯកីឡាករ ៧រូបផ្សេងទៀត នៅមិនទាន់មានដំណឹងពីអនាគតរបស់ពួកគេ ដែលត្រូវបន្ដអាជីពលើវាលស្មៅនេះនៅឡើយទេ។ គួរបញ្ជាក់ថា អង្គរថាយហ្គឺរ គឺជាក្រុមមួយដែលជួបរឿងខកចិត្តផ្ទួនៗ ក្នុងរដូវកាលនេះ បន្ទាប់ពីរបូតកៅអី […]

ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្ត នៅតំបន់មួយចំនួន ពីថ្ងៃនេះដល់ថ្ងៃទី០១ ខែវិច្ឆិកា ដើម្បីអនុវត្តការងារជួសជុលដំឡើងបរិក្ខារ បង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលានេះ ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលអគ្គិសនីកម្ពុជា ស្នើសុំអភ័យទោសទុកជាមុន៕ សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖

ព័ត៌មានជាតិ

លោក ឃួង ស្រេង ថ្លែងអំណរគុណក្រុមហ៊ុន OCIC ដែលបានឧបត្ថម្ភអង្ករ ១០០តោន ដល់រដ្ឋបាលរាជធានី ដើម្បីយកចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងជនងាយរងគ្រោះ

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ អភិបាលរាជធានីភ្នំពេញ បានទទួលជំនួយអង្ករ ១០០តោន ពីក្រុមហ៊ុន OCIC ដើម្បីយកទៅបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់និងជនងាយរងគ្រោះ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានបន្តចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ដើម្បីរដ្ឋបាលរាជធានីភ្នំពេញ បានយកទៅបន្តចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ពិសេសប្រជាពលរដ្ឋ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។ លោកអភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន OCIC និងសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមឧបត្ថម្ភ ជាសម្ភារៈប្រើប្រាស់ ជាគ្រឿងឧបភោគបរិភោគ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បានទាន់ពេលវេលា ។ ជាមួយគ្នានេះ លោកអភិបាលក៏បានសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅជួយដល់ដៃប្រជាពលរដ្ឋរងគ្រោះ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើអោយម្ចាស់អំណោយខកបំណងឡើយ៕

ព័ត៌មានជាតិ

ក្រសួងផែនការ ណែនាំឱ្យប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ អាចដាក់ពាក្យស្នើសុំមកសាលាឃុំ/សង្កាត់ ដើម្បីធ្វើប័ណ្ណសមធម៌

MC៖ ក្រសួងផែនការបានណែនាំឱ្យប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ អាចដាក់ពាក្យ ស្នើសុំមកសាលាឃុំ/សង្កាត់ ដើម្បីធ្វើប័ណ្ណសមធម៌ សម្រាប់ទទួលបានថវិកា ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងគ្រាលំបាកនៃវិបត្តិកូវីដ-១៩ នេះ។ លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃក្រសួងផែនការ បានឱ្យដឹងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ ទៅលើសកម្មភាពគាំពារសង្គម សម្រាប់គាំពារដល់ជនក្រីក្រ តាមរយៈការរៀបចំ និងដាក់អោយដំណើរការនូវប្រព័ន្ធទ្រទ្រង់ផ្នែកសង្គមកិច្ច ។ លោក បានបន្តថា ប័ណ្ណសមធម៌នេះ បានផ្តល់នូវសេវាកម្មផ្សេងៗដូចជា៖ ការលើកកម្ពស់ជីវភាព ការព្យាបាល ដើម្បីធានានិរន្តរភាពជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូររបស់ ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ការទទួលបានប័ណ្ណសមធម៌នេះ គឺបានជួយសម្រាល ការលំបាកក្នុងជីវភាពប្រចាំថ្ងៃបានកម្រិត តាមរយៈការទទួលបានប្រាក់ឧបត្ថម្ថ ពីរាជរដ្ឋាភិបាល។ «រាជរដ្ឋាភិបាលបានឱ្យក្រសួងផែនការរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្របន្ថែមទៀត ដើម្បីផ្តល់ទៅដល់អ្នកក្រីក្រ។អ៊ីចឹងយើងបានធ្វើនីតិវិធីមួយដែលបានរៀបចំដំណើរការអនុវត្តតាមឃុំ/សង្កាត់ជាង១ពាន់ នេះ ដែលជាអ្នកអត្តសញ្ញណកម្មទៅដល់គ្រួសារក្រីក្រ ចំណុចនេះដែលបានផ្តល់ឱកាស ទៅគ្រួសារក្រីក្រដែលអត់ទាន់មានប័ណ្ណសមធម៌អាចដាក់ពាក្យស្នើសុំតាមរយៈភូមិ ឃុំ/សង្កាត់និងសង្គមស៊ីវិលផ្សេងៗទៀតធ្វើសំណើស្នើសុំ សម្ភាសន៍ទៅលើគ្រួសារណា ដែលអត់ទាន់មានប័ណ្ណក្រីក្រដែលជីវភាពពិតជាក្រីក្រពិតប្រាកដមែន។រាល់ថ្ងៃនេះយើងបានផ្តល់ឱកាសគ្រួសារក្រីក្រទាំងអស់ដែលមិនទាន់មានប័ណ្ណសមធម៌ ដើម្បីធ្វើការស្នើសុំតាមឃុំ/សង្កាត់បន្ថែមទៀត»។ សូមបញ្ជាក់ថា នៅទូទាំងប្រទេសមានគ្រួសារក្រីក្រសរុបជិត៧០ម៉ឺនគ្រួសារ ស្មើនឹង ចំនួនមនុស្សជាង២លាននាក់ ។ ទន្ទឹមនេះ ក្រសួងបាន អនុវត្តន៍វិលតាមជុំដោយសារ តែមានគ្រួសារមួយចំនួន […]

ព័ត៌មានជាតិ

ក្រសួងអប់រំ គ្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតដល់គ្រឹះស្ថានសិក្សា សាធារណៈចំនួន ៣០០០ទីតាំង នៅទូទំាងប្រទេស

MC៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតដល់គ្រឹះស្ថានសិក្សា សាធារណៈចំនួន៣០០០ទីតាំង ក្នុងរយៈពេល០៤ឆ្នាំ គឺចាប់ផ្ដើមពីឆ្នាំ ២០២០នេះ ដល់ឆ្នាំ២០២៣ ដើម្បីផ្ដល់ការរៀន និងការបង្រៀនតាមបែបឌីជីថល។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា គម្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតដល់គ្រឹះស្ថានសិក្សាសាធារណៈក្នុងរយៈពេល ៤ ឆ្នាំនេះ ក្រសួងអប់រំបាននិងកំពុងសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតដល់គ្រឹះស្ថានសិក្សា ដើម្បីផ្ដល់ការរៀន និងការបង្រៀន តាមបែបឌីជីថល ដែលការអនុវត្តត្រូវធ្វើឡើងជាជំហានៗ ចាប់ពីចុងឆ្នាំ២០២០នេះតទៅ។ ឯកឧត្តម បញ្ជាក់ថា ក្រសួងអប់រំបានកំណត់លក្ខណៈវិនិច្ឆ័យមួយចំនួន ដើម្បីជ្រើសរើស សាលារៀនគោលដៅតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនេះ ហើយនៅឆ្នាំ២០២១ នឹងជាជំហាន បន្តបន្ទាប់ អនុវត្ដន៍តាមគ្រឹះស្ថានសិក្សាប្រមាណពី៦០០ទៅ៧០០ ទីតាំងទៀត ស្របទៅ តាមលក្ខខណ្ឌនៃការវិនិច្ឆ័យដែលក្រសួងបានកំណត់។ ឯកឧត្តម​បញ្ជាក់​ថា​ «នៅក្នុងការជ្រើសរើសយោងតាមលក្ខខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនិងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ពេលចុះទៅពិនិត្យជាក់ស្ដែង នៅក្នុងដំណើរការនៃការជ្រើសរើសនោះ គឺពិនិត្យមើលទៅលើកត្តាមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធរបស់គ្រឹះស្ថានពាក់ព័ន្ធ ធនធានដែលមានស្រាប់ ហើយនិងការ […]