ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១លើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ នៅក្នុងការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បន្ទាប់ពីបានយកឈ្នះលើគូប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ កាលពីរសៀលថ្ងៃ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡ ដ្ឋានជាតិអូឡាំពិក។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់នេះ ក្រុមក្រសួងការពារជាតិ បានយកឈ្នះលើក្រុមមជ្ឈមណ្ឌល ខ.ភ.ម ដោយលទ្ធផល ២សិចទល់០ ក្នុងពិន្ទុ ២១ទល់១២ និង ២១ទល់១៣ ដោយក្រុមក្រសួងការពារជាតិដណ្តើមបានជើងឯក ខណៈក្រុមមជ្ឈមណ្ឌល ខ.ភ.ម បានត្រឹមរងជើងឯក រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមដេអិន។ ចំពោះលទ្ធផលជ័យលាភី២វិញ្ញាសាទៀតរួមមាន៖ ផ្នែកក្រុមនារី ២នាក់ទល់ ២នាក់ ចំណាត់ថ្នាក់លេខ១ បានលើក្រុមមជ្ឈ មណ្ឌល ខ.ភ.ម, លេខ២ ក្រុមក្រសួងការពារជាតិ២ និងលេខ៣ ក្រុមក្រសួងការពារជាតិ១។ ក្រុមបុរស ២នាក់ទល់២នាក់៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមក្រសួងមហាផ្ទៃ, លេខ២ ក្រុមក្រសួងការពារជាតិ […]
សិល្បះ និងកីឡា
អង្គរថាយហ្គឺរ ចែកផ្លូវជាមួយកីឡាករ ៨រូបភ្លាមៗ ក្រោយចប់រដូវកាលឆ្នាំ២០២០
(ភ្នំពេញ)៖ ក្រោយបញ្ចប់ភារកិច្ចការប្រកួតរដូវកាលឆ្នាំ២០២០ ទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ក្លិបអង្គរថាយហ្គឺរ បានក្លាយជាក្រុមលេចធ្លោជាងគេ ក្នុងការប្រកាសចែកផ្លូវជាមួយកីឡាកររបស់ខ្លួន ជាក់ស្ដែងគិតត្រឹមល្ងាចថ្ងៃទី២៧ ខែតុលា ពួកគេបានប្រកាសចែកផ្លូវជាមួយកីឡាករ ៨រូបទៅហើយ។ កីឡាករត្រូវចែកផ្លូវជាមួយក្លិបមានមូលដ្ឋាននៅខេត្ដសៀមរាប រួមមានកីឡាករ ពេជ្រ សុវណ្ណខេមរិន្ទ្រ, ហម បញ្ញា, លី អាលីហ្វីន, សឹង ណារិទ្ធិ, ឆុំ ភីសា និងអ្នកចាំទី សំ ពៅ ព្រមទាំងកីឡាករជប៉ុន ២រូប គឺខ្សែប្រយុទ្ធស្នូល Yudai Ogawa និងកីឡាករ Joichiro Sugiyama។ ប៉ុន្ដែក្លិបបានបញ្ជាក់ពីមូលហេតុ នាំឲ្យឈានដល់ការចែកផ្លូវជាមួយកីឡាករជាបន្ដបន្ទាប់នោះទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងចំណោមកីឡាករ ៨រូបខាងលើ មានកីឡាករម្នាក់ ដែលកំពុងស្ថិតក្នុងការតាមដានរបស់អ្នកគាំទ្រ បន្ទាប់ពីបែកធ្លាយព័ត៌មានចរចាមអារាមថា ក្លិបវិសាខាកំពុងតាមចែចូវ គឺខ្សែប្រយុទ្ធជប៉ុន Yudai Ogawa។ រីឯកីឡាករ ៧រូបផ្សេងទៀត នៅមិនទាន់មានដំណឹងពីអនាគតរបស់ពួកគេ ដែលត្រូវបន្ដអាជីពលើវាលស្មៅនេះនៅឡើយទេ។ គួរបញ្ជាក់ថា អង្គរថាយហ្គឺរ គឺជាក្រុមមួយដែលជួបរឿងខកចិត្តផ្ទួនៗ ក្នុងរដូវកាលនេះ បន្ទាប់ពីរបូតកៅអី […]
ថ្នាក់ដឹកនាំកីឡាការ៉ាតេកម្ពុជា នាំគ្រូអន្ដរជាតិ ២រូបមកពង្រឹងចំណុចខ្វះខាតត្រៀមស៊ីហ្គេម
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី្នរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានសម្រេចទទួលគ្រូបង្វឹកអន្ដរជាតិ ដែលមានគុណវុឌ្ឍិខ្ពស់ចំនួន ២រូប ដើម្បពង្រឹងចំណុចខ្វះខាត និងអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនី ឆ្ពោះទៅដណ្ដើមមេដាយលើឆាកអន្ដរជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ការបញ្ជាក់របស់ប្រមុខកីឡាការ៉ាតេកម្ពុជាខាងលើ បានធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីចុងសប្ដាហ៍កន្លងទៅ។ គ្រូបង្វឹកអន្ដរជាតិទាំង ២រូប គឺមានលោក Hassan គ្រូបង្វឹកជំនាញផ្នែកប្រយុទ្ធខ្សែក្រវាត់ ៨ដាន់មកពីប្រទេសអ៉ីរ៉ង់ និងលោក Shoki Toyarma គ្រូបង្វឹកជំនាញផ្នែកកាតា មកពីប្រទេសជប៉ុន។ លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា «គ្រូបង្វឹកបរទេសទាំងពីរ ពិតជាមានឆន្ទៈខ្ពស់ចង់ជួយឲ្យកីឡាករ-កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយក្នុងការប្រកួតលើឆាកអន្ដរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្ដែគ្រូល្អ ខ្លាំងពូកែយ៉ាងណាក៏ដោយ បើកីឡាករ-កីឡាការិនី គ្មានទេពកោសល្យ គ្មានឆន្ទៈមោះមុត ស្មារតីរឹងមាំ ជាអ្នកប្រយុទ្ធពិតប្រាកដ ក៏មិនអាចឈ្នះគេបានដែរ»។ ដូច្នេះសហព័ន្ធសង្ឃឹមលើការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក កីឡាការ-កីឡាការិនី ដែលត្រូវយកចិត្តទុកខ្ពស់ក្នុងការហ្វឹកហាត់ លះបង់ការឈឺចាប់ឲ្យដល់កម្រិត ដើម្បីទទួលបានគុណផលកីឡាការ៉ាតេកម្រិតខ្ពស់ ឆ្ពោះទៅដណ្ដើមជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងការប្រកួតកីឡាការ៉ាតេអន្ដរជាតិលើកឧត្តមភាពកីឡាការ៉ាតេកម្ពុជាលើឆាកអន្ដរជាតិផងដែរ។ […]