ព័ត៌មានជាតិ សន្តិសុខសង្គម

អាជ្ញាធរ​ខេត្តកណ្តាល បិទ​កាស៊ីណូ យង់​យ័ន នៅ​ជ្រៃ​ធំ​

កណ្តាលៈ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ នេះ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច ចុះ​បិទ​ទីតាំង​កាស៊ីណូ យង់​យ័ន នៅ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល បន្ទាប់ពី​ក្រសួងសុខាភិបាល ប្រកាសជូន ព័ត៌មាន បញ្ជាក់​ឲ្យ​ដឹងថា មាន​ជនជាតិ​ចិន​ម្នាក់ ជា​ភ្ញៀវ​មកលេង ក្នុង​កាស៊ីណូ​នេះ មាន​វិជ្ជមាន​កូ​វីដ​-១៩​។​ ​លោក​អភិបាលខេត្ត និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល ខេត្តកណ្តាល មិន​អនុញ្ញាត​ឲ្យ​បុគ្គលិក និង​ភ្ញៀវ ដែល​នៅក្នុង​កាស៊ីណូ​នេះ ចេញ​ក្រៅ ដោយ​គ្មាន​ការអនុញ្ញាត នោះឡើយ ដើម្បីឱ្យ​ខាង​សុខាភិបាល មក​ពិនិត្យ​យក​សំណាក ។​ ​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំនេះ ក្រសួងសុខាភិបាល បាន​ប្រកាសជូន​ព័ត៌មាន បញ្ជាក់​ឲ្យ​ដឹងថា មាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី​ចំនួន ២៣ នាក់ និង​មាន​អ្នកជា សះស្បើយ ចំនួន ៥​នាក់​៕   

ព័ត៌មានជាតិ សន្តិសុខសង្គម

កងយោធពល​ខេមរភូមិន្ទ ជាច្រើន​អង្គភាព ដែល​ឈរជើង នៅក្នុង​ខេត្តកំពង់ឆ្នាំង បានទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩

កំពង់ឆ្នាំងៈ កងយោធពល​ខេមរភូមិន្ទ ជាច្រើន​អង្គភាព ដែល​ឈរជើង នៅក្នុង​ខេត្តកំពង់ឆ្នាំង បានទទួល​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ នេះ នៅក្នុង​ទីបញ្ជាការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង និង​ជា​នាយសេនាធិការ យោធភូមិភាគ ពិសេស បានអោយដឹងថាៈ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៩០០ ដូ​ស ត្រូវបាន​នាំ យកមក​ចាក់​ជូន កងយោធពល​ខេមរភូមិន្ទ នៃ​បណ្ដា​អង្គភាព ដែល​កំពុង​ឈរជើង នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​សាលា​ពលទាហាន យោធភូមិភាគ ពិសេស , កង​កាំភ្លើង ធំ​ក្រាំ​តា​មុំ និង​កងកាំភ្លើងធំ ភូមិភាគ​ពិសេស , តំបន់​អភិវឌ្ឍន៍ , កង​ទ​ព័​អាកាស , អង្គភាព​ស៊ីម៉ាក់ , តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ូ វណ្ណៈ បានបញ្ជាក់​ថាៈ ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​កងយោធពល​ខេមរភូមិន្ទ […]

ព័ត៌មានជាតិ សន្តិសុខសង្គម

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ :ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង   សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សេនីកា(AstraZeneca) ដែលជាជំនួយឥតសំណងរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំពោះវ៉ាក់សាំង AstraZeneca ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជាបានចាក់នោះ  ត្រូវបានដឹកមកដល់កម្ពុជាក្នុងជំហានទី១ មានចំនួន ៣២៤ ០០០ដូស គឺជាចំនួនដូសមកដល់ដំបូង ក្នុងចំណោមវ៉ាក់សាំងសរុប ១ ១០០ ០០០ដូស ដែលមជ្ឈមណ្ឌលវ៉ាក់សាំង (COVAX Facility) នឹងផ្ដល់ជូនប្រទេសកម្ពុជា នា​ដំណាក់កាលនៅត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២១។ ប្រទេសកម្ពុជាត្រូវបានរំពឹងទុកថា នឹង​ត្រូវបានទទួលវ៉ាក់សាំង២០ភាគរយ នៃប្រជាជនសរុប […]

ព័ត៌មានជាតិ សន្តិសុខសង្គម

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា(astrazeneca) នៅមន្ទីរពេទ្យកាល់ម៉ែត។ គួរបញ្ជាក់ផងដែរថា ក្រៅតែពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក៏នឹងត្រូវចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា នៅថ្ងៃនេះផងដែរ។ បន្ទាប់ពីការចាក់វ៉ាក់សាំងសម្តេចតេជោ ក៏នឹងធ្វើសន្និសីទព័ត៌មានពាក់ព័ន្ធវ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា។ សូមបញ្ជាក់ផថដែរថា វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៕ សម្រួលផ្សាយ៖ anhotnews, ប្រភព៖ Press OCM

ព័ត៌មានជាតិ សន្តិសុខសង្គម

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង អញ្ជើញទទួលវ៉ាក់សាំង AstraZeneca ចំនួន ៣២៤ ០០០ ដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ភ្នំពេញ : ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១—ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ ទទួលវ៉ាក់សាំង AstraZeneca ជំហានទី១ ចំនួន ៣២៤ ០០០ ដូស ដែលជាជំនួយរបស់អង្គការសុខភាព ពិភពលោក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ដែលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា លោកស្រី ហ្វូរុក ហ្វូយូហ្សាត (Foroogh Foyouzat) តំណាងអង្គការយូនីសេហ្វ ប្រចាំកម្ពុជា និងលោកជំទាវ ខាមិន ម៉ូរេណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា។

ព័ត៌មានជាតិ សន្តិសុខសង្គម

មន្ដ្រីរាជការ និងសមត្ថកិច្ចប៉ូលិសនៅក្នងខេត្តសៀមរាប បានចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ មានចំនួនជិត ១ពាន់នាក់ !

សៀមរាប៖ មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងប៉ូលិស នៅខេត្ដសៀមរាប បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ក្នុងរយ:ពេលពីរថ្ងៃ មានចំនួនជិត ១ពាន់នាក់ នេះបើតាមការអោយដឹងពីមន្ដ្រីជំនាញសុខាភិបាល កាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ។ យោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្ដសៀមរាប បានបង្ហាញថា ក្នុងរយ:ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០១ និងថ្ងៃទី០២ ខែមីនាឆ្នាំ២០២១នេះ មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងប៉ូលិស បានមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួន៩៥៧នាក់ ក្នុងនោះស្រីចំនួន២៨៦នាក់ ក្នុងចំណោមដែលបានចុះឈ្មោះចំនួនសរុប១,០៦០នាក់ រយ:ពេល២ថ្ងៃនេះ។ របាយការណ៍ដដែល បានបន្ដថា ចំនួនអ្នកមិនបានចាក់វ៉ាក់សាំងមានចំនួន ១០១នាក់ មូលហេតុ ដោយសារបញ្ហាសុខភាពមិនប្រក្រតី ដូចជាសម្ពាធឈាមលើស អាឡែកស៊ី ស្រី្ដមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន សសៃប្រសាទជាដើម ជាពិសេសមានជំងឺរាំរៃ។ សូមជម្រាបថា ទីតាំងដែលផ្ដល់វ៉ាក់សាំងនេះ ធ្វើឡើងនៅទីតាំងចំនួន៥កន្លែង រួមមាន នៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប មានចំនួនអ្នកចាក់វ៉ាក់សាំង ៣៩០នាក់, មន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ចំនួន ១៧២នាក់, មន្ទីរពេទ្យបង្អែកស្រុកពួកចំនួន ១១៧នាក់ មន្ទីរពេទ្យបង្អែកអង្គរជុំចំនួន ១៦៤នាក់ និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមចំនួន ១១៤នាក់។ បើតាមការអោយដឹងពីមន្ដ្រីជំនាញសុខាភិបាលដដែលបន្តថា […]

ព័ត៌មានជាតិ សន្តិសុខសង្គម

នាយឧត្តមសេនីយ៍ សៅ សុខា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី២

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ប្រភេទស៉ីណូហ្វាមរបស់ចិន លើកទី២ ដែលជាចំនួនដូសចុងក្រោយ នៅទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស។ គួរជម្រាបថា នាយឧត្តមសេនីយ៍ សៅ សុខា ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ កម្លាំងអាវុហត្ថ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាំងពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋានអាវុហត្ថលើផ្ទៃប្រទេស។ សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ខែកុម្ភៈ ឆ្នាំ២០២១ ថ្នាក់ដឹកនាំមួយចំនួនរបស់កម្ពុជា កងទ័ព និងអ្នកសារព័ត៌មាន ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន។ ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៉ីណូហ្វាម ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៥ ដែលមានអាយុចន្លោះពី១៨ ទៅ៥៩ឆ្នាំ៖ ១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ២៖ […]

ព័ត៌មានជាតិ សន្តិសុខសង្គម

សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃទី០៤ មីនា ឆ្នាំ២០២១

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្តេចគ្រោងនឹងអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ របស់ AstraZeneca នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នាមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ពីអង្គការសុខភាពពិភពលោក នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសតាមបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោពស្រឡាញ់! ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជា ទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ […]

ព័ត៌មានជាតិ សន្តិសុខសង្គម

ឆេះឃ្លាំងស្ដុកក្រណាត់ នៅស្រុកកំពង់សៀម បំផ្លាញក្រណាត់ជាង ៤០០តោន គិតជាប្រាក់ប្រមាណ ២០ម៉ឺនដុល្លារ

(កំពង់ចាម)៖ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកកម្ទេចក្រណាត់មួយកន្លែង ស្ថិតក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បំផ្លាញក្រណាត់អស់ជាង ៤០០តោន គិតជាទឹកប្រាក់អស់ប្រមាណជា ២០ម៉ឺនដុល្លារអាមេរិក។ គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍ភ្លាម លោកបានបញ្ជាកម្លាំងជំនាញចេញរថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ដើម្បីអន្ដរាគមន៍ជួយសង្គ្រោះ។ ក្នុងនោះរថយន្ដពន្លត់អគ្គិភ័យខេត្ត ៣គ្រឿង, ស្រុកកំពង់សៀម ១គ្រឿង, ព្រៃឈរ ២គ្រឿង, បាធាយ ១គ្រឿង, ជើងព្រៃ ១គ្រឿង, កងមាស ១គ្រឿង, ស្ទឹងត្រង់ ១គ្រឿង និងចំការលើ ១គ្រឿង។ បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយអន្ដរាគមន៍យ៉ាងយកចិត្តទុកដាក់ និងការដឹកនាំបញ្ជាផ្ទាល់ពី លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម រយៈពេល ៦ម៉ោង ទើបសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង និងមិនបណ្ដាឡឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយប្រើប្រាស់ទឹកអស់៩៩ឡាន។ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ឃ្លាំងដែលត្រូវអគ្គិភ័យវាយប្រហារនេះ […]

ព័ត៌មានជាតិ សន្តិសុខសង្គម

ករណីចូលកាប់ និងចាក់សម្លាប់មនុស្សដល់ក្នុងផ្ទះនៅខណ្ឌជ្រោយចង្វារ ផ្តើមចេញពីទំនាស់ពាក្យសម្តីតូចតាច, កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបដោយជោគជ័យ

(ភ្នំពេញ)៖ អណ្តាតជាអាថ៌កន្លង បានសុខទុក្ខផងដោយសារអណ្តាត! កំហឹងទល់កំហល់ ដល់ទីបំផុត នឹងក្លាយជាសោកនាដកម្មបំផ្លាញទាំងអ្នកដទៃ បំផ្លាញទាំងខ្លួនឯង ជាក់ស្តែង ករណីឃាតកម្ម កាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត និង២នាក់ទៀតផ្សេងទៀតរងរបួសធ្ងន់ធ្ងរ បង្កឡើងដោយជនសង្ស័យ៦នាក់ បានចូលទៅកាប់និងចាក់សម្លាប់ដល់ក្នុងផ្ទះ ដែលស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គឺគ្រាន់តែផ្តើមចេញពីទំនាស់ពាក្យសម្តីតូចតាចតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ រួមជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទៅដល់កន្លែងកើតហេតុភ្លាម និងបានបើកការស៊ើបអង្កេត ស្រាវជ្រាវប្រមាណ២ម៉ោង ក៏ឈានទៅដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ (ក្នុងនោះ២នាក់គឺជាជនដៃដល់ក្នុងចំណោមបក្ខពួក៦នាក់ និងម្នាក់ទៀតត្រូវបានជនដៃដល់យកដាវទៅផ្ញើក្នុងបន្ទប់) នៅដីទំនេរមួយកន្លែងដែលសង់អោយកម្មករស្នាក់នៅ ជាប់ផ្លូវជាតិលេខ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ដំបូងឡើយនៅយប់កើតហេតុ ក្រុមរបស់ពួកគេមានគ្នា៦នាក់ បានបបួលគ្នាជិះម៉ូតូដើរលេង ដោយមានដាក់ដាវនិងកំបិតទៅជាមួយ ក្នុងម្នាក់ៗមានមួយដើមគ្រប់ដៃ លុះជិះដល់កន្លែងកើតហេតុ ពួកគេបានឃើញជនរងគ្រោះមួយក្រុមកំពុងផឹកស៊ីចាក់បាស់ ពេលនោះពួកគេបានលើកដៃហ៊ោកញ្ច្រៀវ ស្រាប់តែមានជនរងគ្រោះម្នាក់បានស្រែកដាក់ពួកគេថា «ពួកហែងមើលអី? ហើយស្រែកអី? ក្បាលមួយស្បែកជើងឥឡូវហើយ!» ភ្លាមនោះពួកគេទាំង៦នាក់បានជិះហួសបន្តិច ក៏បានបត់ម៉ូតូត្រឡប់មកក្រោយវិញ ហើយសួរថា «អម្បាញ់មិញថាឲ្យពីណាគេ? […]