ព័ត៌មានអន្តរជាតិ

ការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅតែបន្តនៅទីក្រុងបាងកក ក្នុងការបោះឆ្នោតគាំទ្រការកែទម្រង់រដ្ឋធម្មនុញ្ញ

AKP ភ្នំពេញថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០​ – ប្រទេសថៃបានប្រឈមមុខនឹងការធ្វើបាតុកម្មតវ៉ារីករាលដាលចាប់តាំងពីការបោះឆ្នោតជាសកលឆ្នាំ ២០១៩ មក ដែលមានការប្រជែងគ្នាដោយក្រុមបាតុករបានអំពាវនាវឱ្យអតីតមេដឹកនាំយោធា លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា ឱ្យធ្វើការលាលែងពីតំណែង។ ក្នុងចំណោមការទាមទារផ្សេងៗទៀត ពួកគេសង្ឃឹមថានឹងឃើញមានការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ហើយរាជាធិបតេយ្យនឹងត្រូវបានធ្វើកំណែទម្រង់។ យោងតាមសារព័ត៌មាន Sputnik ដែលបានរាយការណ៍ពីទីក្រុងបាងកកបានឱ្យដឹងថា បាតុកម្មប្រឆាំងរដ្ឋាភិបាលនៅតែបន្តកើតមាននៅទីក្រុងបាងកកក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកសភាថៃបានបោះឆ្នោតលើជម្រើសសម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលភាគច្រើននៃពួកគេប្រឆាំងនឹងសំណើដែលទាមទារដោយក្រុមបាតុករ ដែលរួមមានការផ្លាស់ប្តូរតួនាទីរបស់រាជាធិបតេយ្យ។ ការបោះឆ្នោតកាលពីថ្ងៃពុធបានកើតឡើងចំពេលមានការតវ៉ារាប់ខែមកហើយ។ ក្រុមបាតុករកំពុងទាមទារឱ្យសរសេររដ្ឋធម្មនុញ្ញរបស់ប្រទេសនេះឡើងវិញ និងឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា លាលែងពីតំណែង ក៏ដូចជាការកែទម្រង់រាជាធិបតេយ្យរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។ ការធ្វើបាតុកម្មបែបនេះត្រូវបានឆ្លើយតបជាមួយនឹងការប្រឆាំងតវ៉ាក្នុងការគាំទ្រដល់រាជាធិបតេយ្យ៕ (ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)

ព័ត៌មានអន្តរជាតិ

ស្វែងយល់៖ តើអនាគតប្រធានាធិបតីអាមេរិកទី៤៦ លោក ចូ បៃដិន ជានរណា?

(វ៉ាស៊ីនតោន)៖ នៅទីបំផុត! លោក ចូ បៃដិន បានផ្ដួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះ បានសម្រេចហើយ ដោយទទួល បានអង្គបោះឆ្នោត ឬអ្នកបោះឆ្នោតតំណាង២៩០ទល់នឹង២១៤ ហើយនេះមិនទាន់រាប់បញ្ចូលរដ្ឋ Georgia (មានអង្គបោះឆ្នោត១៦) ដែលមានលោក បៃដិន កំពុងនាំ មុខទេ។ បើលោក បៃដិន ឈ្នះ ក្នុងរដ្ឋនេះទៀត នោះលោកនឹងទទួលបានអង្គបោះឆ្នោត៣០៦ ឯណោះ។ ក៏ប៉ុន្តែ បើតាមប្រព័ន្ធបោះឆ្នោតអាមេរិក ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីពិតប្រាកដ នឹងត្រូវនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយក្រុមអ្នកបោះឆ្នោតតំណាងទាំង ៥៣៨រូប នឹងត្រូវជួបជុំគ្នានៅតាមរដ្ឋធានី នៃរដ្ឋនីមួយៗរបស់ពួកគេ ដើម្បីទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ។ ជាទូទៅអ្នកបោះឆ្នោតតំណាងទាំងនេះ ត្រូវបោះឆ្នោតឱ្យបេក្ខជន តំណាងគណបក្សរបស់ខ្លួន តែអ្នកបោះឆ្នោតតំណាងខ្លះ ដែលបោះឆ្នោតឱ្យបេក្ខជនបក្សដទៃវិញនោះ ក៏ធ្លាប់កើតមានផងដែរក្នុងប្រវត្តិសាស្ត្រអាមេរិក។ តើលោក បៃដិន អនាគតប្រធានាធិបតីអាមេរិកទី៤៦ ជានរណា? ខាងក្រោមនេះគឺជាការរៀបរាប់ពីប្រវត្តិត្រួសៗរបស់លោក៖ * ប្រវត្តិរូប លោក ចូ បៃដិន ឬមានឈ្មោះពេញថា Joseph Robinette […]

ព័ត៌មានអន្តរជាតិ

ឯកឧត្តម ហ៊ីវ សុវណ្ណ និងឯកឧត្តម ង៉ាន់ ភិរម្យ អញ្ជើញជាអធិបតីបិទកិច្ចប្រជុំស្តីពីការអនុវត្តកិច្ចលទ្ធកម្ម​៩ខែដើមឆ្នាំ២០២០ និងការណែនាំអំពីការរៀបចំ ផែនការលទ្ធកម្មប្រចាំឆ្នាំ២០២

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០– ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ង៉ាន់ ភិរម្យ អគ្គនាយករង​ នៃអគ្គនាយកដ្ឋានលទ្ឋកម្មសាធារណៈតំណាង ឯកឧត្តម បណ្ឌិត ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទូលបន្ទុក ជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ឋកម្មសាធារណៈ អញ្ជើញជា អធិបតីក្នុងពិធីបិទកិច្ចប្រជុំស្តីការអនុវត្ត កិច្ចលទ្ធកម្ម៩ខែ ដើមឆ្នាំ២០២០ និងការណែនាំអំពីការរៀបចំ​ផែនការ​លទ្ធកម្មប្រចាំឆ្នាំ២០២១ ជួនក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពថវិកាក្រោមឱវាទ ក្រសួង នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ រូបថត៖ សួស សាវី

ព័ត៌មានអន្តរជាតិ

ព្រឹកនេះសម្តេច ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ នៅឆ្នាំ២០២០នេះ ប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំ។ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ធ្វើជាសហប្រធាននៃកិច្ចប្រជុំ។ កិច្ចប្រជុំនៅថ្ងៃនេះ រៀបចំឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។ ថ្នាក់ដឹកនាំទាំងអស់ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦, សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូ ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។ យោងតាមក្រសួងការបរទេសកម្ពុជា ក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំប្រទេសសមាជិកមេគង្គ-ឡានឆាង នឹងផ្តោតការយកចិត្តទុកដាក់ផងដែរ លើកិច្ចខិតខំប្រឹងប្រែងរួម របស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។ ក្រសួងការបរទេសបានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ នឹងគូសបញ្ជាក់អំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជាការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង៕

ព័ត៌មានអន្តរជាតិ

ចិន​ថា​៖​វៀតណាម​គ្មាន​ប្រវត្តិ​មាន​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទេ​ចេញ​ឱ្យ​ឆ្ងាយ​

អន្តរជាតិ​៖​ទីភ្នាក់ងារសារព័ត៌មាន​VNExpress​របស់​វៀតណាម​នាពេល​ថ្មីៗ​នេះ​បាន​ស្រង់​សម្តី​លោកស្រី LeThiThuHang​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​សំដៅ​បញ្ជាក់ប្រាប់​ទៅ​ទីក្រុង​ប៉េកាំង​ថា​៖​បើ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​និង​ទីតាំង​ប្រវត្តិសាស្ត្រ​កោះ​ស្ព្រា​ត​លី និង​ប៉ា​រ៉ា​សែ​ល គឺជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​វៀតណាម ។​ ​វៀតណាម​ប្រើ​ច្បាប់​អន្តរជាតិ​និង​ប្រវត្តិសាស្ត្រ​ដើម្បី​តតាំង​ជាមួយ​ចិន​ដោយ​អះអាងថា​ខ្លួន​មាន​មូលដ្ឋាន​ច្បាប់​អន្តរជាតិ​និង​ទីតាំង​ប្រវត្តិសាស្ត្រ​គ្រប់គ្រាន់​ក្នុងការ​បញ្ជាក់ថា​ដែន​កោះធំៗ​ចំនួន​ពីរ​និង​ទីតាំង​ផ្ទៃសមុទ្រ​មួយចំនួន ទៀត​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺជា​កម្មសិទ្ធិ​របស់​វៀ​ត​ណា​ម​តាំងពី​ដូនតា​មក​។​ ​ដូចនេះ​វៀតណាម​ដាច់ខាត​ត្រូវតែ​យក​ដែន​កោះធំៗ​ចំនួន​ពីរ​ដែល​ចិន​បាន​រំលោភ​យកមក​វិញ​ទាល់តែ​បាន​ទោះ​ប្រើ​មធ្យោបាយ​អ្វី​ក៏ដោយ​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​រូបនេះ​ក៏បាន​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេស​ទាំងអស់​គោរព​និង​អនុវត្ត​ឱ្យបាន​ពេញលេញ​ខ្លឹមសារ​ច្បាប់​អន្តរជាតិ​នានា​រួមទាំង​ច្បាប់​សមុទ្រ​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៨២​។​ ​ក្រសួងការបរទេស​វៀ​ត​ណា​ម​ក៏បាន​ហៅ​សមយុទ្ធ​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​កន្លងទៅ​ថ្មីៗ​ថា​«​ជាការ​បំពាន​ដែន​អធិបតេយ្យ​វៀតណាម​ធ្ងន់ធ្ងរ​»​ហើយ​អាច​ជះឥទ្ធិពល​អាក្រក់​លើ​ទំនាក់ទំនង​រដ្ឋាភិបាល ក្រុង​ប៉េកាំង ជាមួយ​សហគមន៍​អាស៊ាន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​ដកស្រង់​កំណត់​ទូត​វៀតណាម ផ្ញើ​ទៅ​ភាគី​ចិន​។​ ​ដោយឡែក ទាក់ទិន​នឹង​ជម្លោះ ដណ្តើម​ដែនទឹក និង​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​នេះដែរ ក្រុង​ប៉េកាំង​ធ្លាប់បាន​ព្រមាន​វៀតណាម​ច្បាស់ៗ​ថា​វៀតណាម​កុំ​ធ្វើ​ឆ្អឹង​ទទឹង​ករ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឱ្យសោះ​។​លើសពីនេះ​ចិន​បាន​សង្កត់ធ្ងន់ថា​”​វៀតណាម​មិនមាន​ជាប់​ពាក់​ព័ទ្ធ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទេ​សូមកុំ​លូកលាន់​”​។​ ​សូម​រំលឹកថា​កាលពីដើម​ខែមេសា​ប្រទេស​វៀតណាម​បាន​និយាយថា​ទូក​នេសាទ​របស់ខ្លួន​មួយគ្រឿង​ត្រូវបាន​បុក​ពន្លិច​ដោយ​នាវា​ត្រួតពិនិត្យ​ដែនសមុទ្រ​ចិន​។​ប្រទេស​ចិន​បាន​និយាយថា​ការអះអាង​របស់​វៀតណាម​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺ​ខុសច្បាប់​ហើយនឹង​ត្រូវ​បរាជ័យ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ធ្លាប់បាន​អះអាង​អំពី​ជំហរ​របស់​ចិន​ថា ប្រជុំ​កោះ​ប៉ា​រ៉ា​ស៊ែ​ល ដែល​ចិន​ហៅថា​“​ស៊ី​ស្ហា​”(Xisha)​គឺជា​ទឹកដី​របស់​ចិន​ដោយ​មិនមាន​ជាប់​ជម្លោះ​អ្វី​ជាមួយ​វៀតណាម​នោះទេ​។​ដូច្នេះ​ក្រុង​ហាណូយ​ត្រូវតែ​បញ្ឈប់​ការ​បំពង​សំឡេង​ទាក់ទង​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​តទៅទៀត​។​ព្រមទាំង​“​បញ្ឈប់​រាល់​ការរំខាន​ដល់​ប្រតិបត្តិការ​ខួង​រក​ប្រេង​ក្រោម​បាតសមុទ្រ​នៅក្នុង​តំបន់​នោះ​។​ ​ ភាព​តានតឹង​រវាង​ចិន​និង​វៀតណាម​បាន​ចាប់​ផ្ទុះឡើង​ខ្លាំង​កាលពី​ខែ​មុន​ក្រោយពី​ចិន​បាន​ចូលទៅ​ខួង​រក​ប្រេង​ក្រោម​បាតសមុទ្រ​នៅក្បែរ​ប្រជុំ​កោះ​ប៉ា​រ៉ា​ស៊ែ​ល​ដែល​វៀតណាម​ចាត់ទុកថា​ជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​។​ភាព​តានតឹង​នេះ​បាន​រាលដាល​ទៅជា​អំពើ​កុប្បកម្ម​ដុតបំផ្លាញ​រោងចក្រ​ចិន​នៅក្នុង​ប្រទេស​វៀតណាម រហូត​បណ្តាលឱ្យ​មានព​ល​រដ្ឋ​ជា​ចិន​ជាច្រើន​នាក់​ត្រូវស្លាប់ និង​របួស​។​ ​សូម​បញ្ជាក់ដែរថា​ប្រតិបត្តិការ​ខួង​រក​ប្រេង​ក្រោម​បាតសមុទ្រ​ពី​សំណាក់​ចិន​នេះ​ក៏ត្រូវ​ទទួលរង​នូវ​ការរិះគន់​ផងដែរ​ពី​សហរដ្ឋអាមេរិក​ដែល​ចាត់ទុកថា​ជា​“​ទង្វើ​បង្កហេតុ​”​។​ចំណែក​នាយករដ្ឋមន្ត្រី​វៀតណាម​វិញ​បានប្រកាសថា​វៀតណាម​ពិចារណា​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ប្រឆាំង​ចិន​ដាច់ខាត​៕​      

ព័ត៌មានអន្តរជាតិ

នាវា​ដឹក​យន្តហោះ​ចម្បាំង​អាមេរិក​២​គ្រឿង​ចាប់​ផ្ដើមធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើងវិញ

​អាមេរិក ៖ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​បាន​កាល​ពីថ្ងៃ​សុក្រ​ថា នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​កងទ័ពជើងទឹក​អាមេរិក​២​គ្រឿង​បានចាប់ផ្តើម​ធ្វើ​សមយុទ្ធ​នាវា​ពីរ​គ្រឿង​ដ៏​កម្រ​ឡើងវិញ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​នេះ​ជា​លើក​ទី​២​ហើយ​ក្នុង​ខែ​នេះ​ដែល​នាវាចម្បាំង​ដ៏​ធំ​បាន​ចូលមកក្នុង​ដែនទឹក​ដែលមាន​ជម្លោះ ខណៈដែល​ចិន​និង​សហរដ្ឋអាមេរិក​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ថា ​បាន​បង្ក​ភាព​តានតឹង​នៅក្នុង​តំបន់​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​ ​កងទ័ពជើងទឹក​អាមេរិក​និយាយថា​ នាវា​ដឹក​យន្តហោះ​ចម្បាំង USS Ronald និង USS Nimitz របស់ខ្លួន​បាន​ដឹក​បុគ្គលិក​យោធា​អាមេរិក​សរុប​ចូលគ្នា​ជាង​១២,០០០​នាក់​និង​យន្តហោះ​១២០​គ្រឿង​នៅពេល​វា​កំពុង​ប្រតិបត្តិការ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​។ នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល​បាន​និយាយថា​នាវា​ផ្ទុក​យន្តហោះ​ទាំងពីរ​គ្រឿង​កំពុង​ធ្វើ​សមយុទ្ធ​ការពារ​ដែនអាកាស​ជា​យុទ្ធសាស្ត្រ​ដើម្បី​រក្សា​ការត្រៀមខ្លួន​ប្រយុទ្ធ​និង​សមត្ថភាព​ប្រយុទ្ធ​។​ ​វត្តមាន​របស់​នាវាច​ម្បាំ​ង Nimitz និង Reagan ក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ដើមខែ​នេះ​គឺជា​លើកដំបូង​ដែល​នាវា​ដឹក​យន្តហោះ​អាមេរិក​ចំនួន​២​គ្រឿង​បានធ្វើ​ប្រតិបត្តិការ​ជាមួយគ្នា​នៅ​ទីនោះ​ចាប់តាំងពី​ឆ្នាំ​២០១៤​មកហើយ​នេះ​ទើបតែ​ជា​លើក​ទី​២​ប៉ុណ្ណោះ​ចាប់តាំងពី​ឆ្នាំ​២០០១​មក​។​ ​សូមជម្រាបថា សមយុទ្ធ​នេះ​បានចាប់ផ្តើម​នៅ​ថ្ងៃទី​៤​ខែកក្កដា​ហើយ​មេបញ្ជាការរង​កងទ័ព​ជើង​ទឹក​លោក Sean Brophy នៅលើ​នាវា Reagan បាន​និយាយ​កាលពី​ថ្ងៃទី​៨​ខែកក្កដា ថា “​ក្រុម​វាយប្រហារ​នីមួយៗ​បាន​បន្ត​បំពេញភារកិច្ច​ប្រតិបត្តិកា​រ​របស់​ពួកគេ​រៀងៗ​ខ្លួន​”៕

ព័ត៌មានអន្តរជាតិ

ថៃ​បើក​​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​ឡើងវិញ​ដើម្បី​ដឹកទំនិញ​​រវាង​ខេត្ត​ទាំង​២​កម្ពុជា​-​ថៃ

បាត់ដំបង​៖​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​ស្ថិតក្នុង​ឃុំ​សន្តិភាព​នៃ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ត្រូវ​ភាគី​ថៃ​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​នេះ​តទៅ​។​ដើម្បីឱ្យ​ភាគី​ទាំងសងខាង​ដឹកជញ្ជូន​ទំនិញ​ចេញចូល​រវាង​ខេត្ត​ទាំង​២​គឺ​ខេត្ត​ស្រះកែវ​ថៃ​ខេត្តបាត់ដំបង​កម្ពុជា​។​ ​លោក​ហឿង​សុគន្ធ​អតីត​អភិបាលរង​ខេត្តបាត់ដំបង​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឱ្យដឹងថា​ខាង​ភាគី​ថៃ​បាន​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ក្នុងការ​ដឹកទំនិញ​ចេញ​-​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​ចាប់ពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​នេះ​តទៅ​ចាប់ពី​ម៉ោង​៦​ព្រឹក រ​ដល់​ម៉ោង​៦​ល្ងាច​ទើប​បិទ​វិញ​។​ ​សូមបញ្ជាក់ថា​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​គីឡូ​១៣​រ​វា​ខេត្តបាត់ដំបង​និង​ខេត្ត​ស្រះកែវ​ច្រកទ្វារ​អន្តរជាតិ​នេះ​បាន​បិទ​មិនឱ្យ​ដំណើរ​ការចេញ​-​ចូលចាប់​តាំងពី​អំឡុង​ពាក់កណ្តាល​ខែ​មិនា​ឆ្នាំ​២០២០​មកម្ល៉េះ​។​នៅ​ចន្លោះ​ពាក់កណ្តាល​ខែមេសា​ក៏​ខាង​ភាគី​ថៃ​អនុវត្ត​របៀបនេះ​ម្តង​រួចមកហើយ ៕    

ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ៖ ខ្លួនគ្មានអារម្មណ៍ចង់អង្គុយប្រជុំកំពូលលើកទី៣ជាមួយអាមេរិកឡើយ

សេអ៊ូល ៖ អ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់បាននិយាយនៅថ្ងៃអង្គារទី ៧ ខែកក្កដានេះថា ប្រទេសកូរ៉េខាងជើងមិនមានចេតនាចង់អង្គុយចរាចលើកទី៣ជាមួយសហរដ្ឋអាមេរិកទេ ហើយជំរុញឱ្យកូរ៉េខាងត្បូងបញ្ឈប់ការជ្រៀតជ្រែកនេះ ខណៈដែលប្រេសិតអាមេរិកគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបន្តនុយក្លេអ៊ែរដែលជាប់គាំង។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០។ លោក Kwon Jong Gun អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិកនៅក្រសួងការបរទេសក្រុងព្យុងយ៉ាងបានចោទប្រកាន់កូរ៉េខាងត្បូងថា បានបកស្រាយខុសនូវសេចក្តីថ្លែងការណ៍មុនរបស់លោក Choe Son Hui អនុរដ្ឋមន្រ្តីក្រសួងការបរទេសដែលបានច្រានចោលនូវពាក្យចចាមអារាមដែលមិនសមហេតុផលអំពីជំនួបកំពូលមួយទៀតរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ជុំវិញការបកស្រាយខុសខាងលើនេះ លោក Kwon បានឆ្លើយតបវិញថា កូរ៉េខាងជើងគ្មានអារម្មណ៍ត្រូវការ កិច្ចប្រជុំកំពូលថ្មីណាមួយនោះទេ។ ការលើកឡើងពីសំណាក់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនេះ ក៏ជាការឆ្លើយតបទៅនឹងការស្នើសុំ ពីសំណាក់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ផងដែរឲ្យលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ជួបពិភាក្សាជាថ្មីឡើងវិញ ឲ្យបានមុខការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ លោក Kwon […]

ព័ត៌មានអន្តរជាតិ

អន្តរជាតិ​៖​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​The Global Times កាលពី​ថ្ងៃ​សៅរ៍​ទី​៤​កក្កដា​ថា​ការដែល​អាមេរិក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​កើន​ទ្វេដង​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​«​អាចធ្វើ​ចិត្ត​របស់គេ​» តែ​ចិន​បានជ្រើសរើស​ទុក​កាំជ្រួច​ពិឃាត​នាវា​ផ្ទុក​យន្តហោះ​ធុន​DF-21D និង DF-26​រួចរាល់​អស់ហើយ​។​ ​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សៅរ៍​អាមេរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ពីរ​គ្រឿង​មក​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ចិន​បាន​កំពុង​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​នៅក្នុង​តំបន់​នេះ​ផងដែរ​។​ក្នុងការ​គំរាម​ដ៏​ព្រឺ​ខ្នង កាសែត​រដ្ឋ Global Times​បាន​និយាយថា ការវិភាគ​បាន​បញ្ជាក់ថា នាវា​អាមេរិក​អាច​ត្រូវ​បំផ្លាញចោល​នៅពេល​ណាមួយ​ដោយ​កាំជ្រួច​សម្រាំង​របស់​ចិន​។​ ​កាសែត​បានសរសេរថា​«​សមុទ្រ​ចិន​ខាងត្បូង ស្ថិតក្នុង​កណ្តាប់ដៃ​រប​ស់​កងទ័ព​រំដោះប្រជាជន​ចិន​ទាំង​ស្រុង ហើយ​ចលនា​របស់​នាវា​ដឹក​យន្តហោះ​អាមេរិក​ណាមួយ នៅក្នុង​តំបន់​អាច​ត្រូវ​បំផ្លាញ​តាមចិត្ត​របស់​កងទ័ព​រំដោះប្រជាជន​ចិន​។ ដែល​បានជ្រើសរើស​ទុក​សព្វាវុធ​ប្រឆាំង​នាវា​ផ្ទុក​យន្តហោះ​មួយចំនួនធំ ដូចជា​កាំជ្រួច​DF-21D និង DF-26​ដែលមាន​រហសនាម​ថា “​ជន​ពិឃាត​នាវា​ផ្ទុក​យន្តហោះ​”»​។​ ​ ចិន​និង​អាមេរិក បាន​ចោទប្រកាន់​គ្នា​ថា​បង្ក​ភាព​តានតឹង​នៅក្នុង​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ ចំពេល​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​កំពុង​ជួប​បញ្ហា​ស្រាប់​មាន​ចាប់ពី​ជំងឺឆ្លង​កូ​វីដ​១៩ ពាណិជ្ជកម្ម​និង​បញ្ហា​ហុងកុង​។​នាវា​ផ្ទុក​យន្តហោះ​USS Nimitz និង USS Ronald Reagan​កំពុង​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ដើម្បី​គាំទ្រ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​មួយ​នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ពជើងទឹក​អាម៉េរិក ។​ ​ឧ​ត្ត​មនា​វី ច​ច អឹម វី​កូ​ហ្វ ត្រូវបាន​កាសែត​ស្រង់​សម្តី​ដូចដែល​បាន​និយាយថា «​សមយុទ្ធ​នេះ​មិនមែនជា​ការឆ្លើយតប​នឹង​សមយុទ្ធ​ចិន​ដែល​ក្រសួងការពារជាតិ​អាមេរិក​រិះគន់​នោះទេ ។​នាវា​ដឹក​យន្តហោះ​អាមេរិក​បានធ្វើការ​ហ្វឹកហាត់​នៅ​ប៉ាស៊ីហ្វិក​ខាងលិច​ជា​យូរ​មកហើយ រួមទាំង​សមុទ្រ​ចិន​ខាងត្បូង ។​សមយុទ្ធ​លើក​នេះ​មានបំណង​បង្ហាញ​សញ្ញា​ទៅកាន់​ដៃគូ​និង​សម្ពន្ធមិត្ត​ថា យើង​ប្តេជ្ញា​រក្សា​សន្តិសុខ​និង​ស្ថិរភាព​តំបន់​»៕​សំណាង​

អន្តរជាតិ​៖​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​The Global Times កាលពី​ថ្ងៃ​សៅរ៍​ទី​៤​កក្កដា​ថា​ការដែល​អាមេរិក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​កើន​ទ្វេដង​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​«​អាចធ្វើ​ចិត្ត​របស់គេ​» តែ​ចិន​បានជ្រើសរើស​ទុក​កាំជ្រួច​ពិឃាត​នាវា​ផ្ទុក​យន្តហោះ​ធុន​DF-21D និង DF-26​រួចរាល់​អស់ហើយ​។​ ​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សៅរ៍​អាមេរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ពីរ​គ្រឿង​មក​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ចិន​បាន​កំពុង​ធ្វើ​សមយុទ្ធ​ទ័ពជើងទឹក​នៅក្នុង​តំបន់​នេះ​ផងដែរ​។​ក្នុងការ​គំរាម​ដ៏​ព្រឺ​ខ្នង កាសែត​រដ្ឋ Global Times​បាន​និយាយថា ការវិភាគ​បាន​បញ្ជាក់ថា នាវា​អាមេរិក​អាច​ត្រូវ​បំផ្លាញចោល​នៅពេល​ណាមួយ​ដោយ​កាំជ្រួច​សម្រាំង​របស់​ចិន​។​ ​កាសែត​បានសរសេរថា​«​សមុទ្រ​ចិន​ខាងត្បូង ស្ថិតក្នុង​កណ្តាប់ដៃ​រប​ស់​កងទ័ព​រំដោះប្រជាជន​ចិន​ទាំង​ស្រុង ហើយ​ចលនា​របស់​នាវា​ដឹក​យន្តហោះ​អាមេរិក​ណាមួយ នៅក្នុង​តំបន់​អាច​ត្រូវ​បំផ្លាញ​តាមចិត្ត​របស់​កងទ័ព​រំដោះប្រជាជន​ចិន​។ ដែល​បានជ្រើសរើស​ទុក​សព្វាវុធ​ប្រឆាំង​នាវា​ផ្ទុក​យន្តហោះ​មួយចំនួនធំ ដូចជា​កាំជ្រួច​DF-21D និង DF-26​ដែលមាន​រហសនាម​ថា “​ជន​ពិឃាត​នាវា​ផ្ទុក​យន្តហោះ​”»​។​ ​ ចិន​និង​អាមេរិក បាន​ចោទប្រកាន់​គ្នា​ថា​បង្ក​ភាព​តានតឹង​នៅក្នុង​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ ចំពេល​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​កំពុង​ជួប​បញ្ហា​ស្រាប់​មាន​ចាប់ពី​ជំងឺឆ្លង​កូ​វីដ​១៩ ពាណិជ្ជកម្ម​និង​បញ្ហា​ហុងកុង​។​នាវា​ផ្ទុក​យន្តហោះ​USS Nimitz និង USS Ronald Reagan​កំពុង​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ដើម្បី​គាំទ្រ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​មួយ​នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ពជើងទឹក​អាម៉េរិក ។​ ​ឧ​ត្ត​មនា​វី ច​ច អឹម វី​កូ​ហ្វ ត្រូវបាន​កាសែត​ស្រង់​សម្តី​ដូចដែល​បាន​និយាយថា «​សមយុទ្ធ​នេះ​មិនមែនជា​ការឆ្លើយតប​នឹង​សមយុទ្ធ​ចិន​ដែល​ក្រសួងការពារជាតិ​អាមេរិក​រិះគន់​នោះទេ ។​នាវា​ដឹក​យន្តហោះ​អាមេរិក​បានធ្វើការ​ហ្វឹកហាត់​នៅ​ប៉ាស៊ីហ្វិក​ខាងលិច​ជា​យូរ​មកហើយ រួមទាំង​សមុទ្រ​ចិន​ខាងត្បូង ។​សមយុទ្ធ​លើក​នេះ​មានបំណង​បង្ហាញ​សញ្ញា​ទៅកាន់​ដៃគូ​និង​សម្ពន្ធមិត្ត​ថា យើង​ប្តេជ្ញា​រក្សា​សន្តិសុខ​និង​ស្ថិរភាព​តំបន់​»៕​    

ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបើកសាលារៀនវិញដើមខែមិថុនានេះ បន្ទាប់ពីបិទដោយសារកូវីដ១៩

កូរ៉េខាងជើង ៖ កូរ៉េខាងជើងនឹងបើកសាលារៀនឡើងវិញទាំងអស់ នៅក្នុងខែមិថុនានេះ បន្ទាប់ពីបានបិទទា្វរអស់មួយរយៈ ដើម្បីទប់ស្កាត់ជំងឺ COVID-19 ខណៈការភ័យខ្លាចពីការឆ្លងរាតត្បាតបានធូរស្បើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងមិនទាន់មានការបញ្ជាក់ពីការឆ្លងជំងឺកូវីដ១៩ សូម្បី១ករណីនៅឡើយទេ ប៉ុន្តែប្រទេសនេះបានដាក់ចេញវិធានការតឹងរឹង រួមមានទាំងការបិទទ្វារព្រំដែន និងដាក់ឲ្យមនុស្សរាប់ពាន់នាក់នៅដាច់ដោយឡែកជាដើម។ ប្រភពថា បវេសនកាលថ្មីនៅកូរ៉េខាងជើង តាមពិតគឺកាលពីដើមខែមេសាឯណោះ តែត្រូវបានពន្យាពេលជាបន្តបន្ទាប់ បើទោះបីជាមានវិទ្យាល័យនិងសកលវិទ្យាល័យខ្លះៗត្រូវបានអនុញ្ញាតឲ្យបន្តថ្នាក់រៀនឡើងវិញ កាលពីពាក់កណ្តាលខែមេសា។ សារព័ត៌មាន យុនហាប បានចេញផ្សាយដោយដកស្រង់ពីវិទ្យុរដ្ឋរបស់កូរ៉េខាងជើងថា «ឆមាសថ្មីៗនឹងចាប់ផ្តើមនៅកម្រិតបឋមសិក្សា រហូតដល់វិទ្យាល័យ ទូទាំងប្រទេស ចាប់ពីដើមខែមិថុនានេះ ហើយវិធានការចត្តាឡីស័កត្រូវឲ្យមាន សម្រាប់ការបើកឡើងវិញ សាលាមេត្តេយ្យ និងកន្លែងមើលថែកុមារតូចៗ។ គួរបញ្ជាក់ថា បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកបានកើនលើស ៦.១លាននាក់ ក្នុងនោះមនុស្សប្រមាណ ៣៧០,០០០នាក់ នៅទូទំាងប្រទេស និងដែនដីចំនួន ១៩៧ លើកលែងតែកូរ៉េខាងជើង ដែលមិនទាន់បានអះអាងពីការរកឃើញករណីឆ្លង៕