ព័ត៌មានជាតិ

ឯកឧត្តមស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលមន្ទីររ៉ែ និងថាមពលខេត្តប៉ៃលិន

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ​ នៅខេត្តប៉ៃលិន មាន រៀបចំធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលមន្ទីររ៉ែ និងថាមពល ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និង មានការ អញ្ជើញចូលរួមពីសំណាក់លោក សុខ សួន ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ និង សហការីផង។ ក្នុងឱកាសនោះ ក៏មានរៀបចំពិធីក្រុងពាលីតាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីតាមជួយថែរក្សា ថ្នាក់ដឹកនាំមន្រ្តីរាជការនៃ មន្ទីររ៉ែ និងថាមពល ឱ្យមានសេចក្តីសុខ សេចក្តីចម្រើន។ ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីនៃក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍លើកឡើងថា៖ […]

ព័ត៌មានជាតិ

អំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូនរដ្ឋាភិបាល និងប្រជាពលរដ្ឋមីយ៉ាន់ម៉ា រួចរាល់ហើយ

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកអំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា ប្រគល់ជូនរដ្ឋាភិបាល និងប្រជាពលរដ្ឋមីយ៉ាន់ម៉ា រួចរាល់ហើយ នៅរដ្ឋធានីណៃពិដោរ នៃប្រទេសមីយ៉ាន់ម៉ា។ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ារួមមានដូចជា៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ៕           […]

ព័ត៌មានជាតិ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាលើកទី ២ អាណត្តិទី ៣ ឆ្នាំ ២០២០

ព្រៃវែង៖ នៅព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះក្រុមប្រឹក្សាខេត្ត បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី ៣ ឆ្នាំ២០២០ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងទទួលយកសំណូមពរចាំបាច់របស់ ប្រជាពលរដ្ឋដែលនឹងលើកឡើងក្នុងវេទិការដើម្បីដោះស្រាយជូនគាត់។ ដែលពិធីនេះក្រោមអធិបតីភាព ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងឯកឧត្តម ស្រេង ជា  សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងប្រជាពលរដ្ឋនិងមន្ទីរអង្គភាពនានាជំវិញខេត្ត ដែលធ្វើនៅសាលាស្រុកកញ្ចៀច ខេត្តព្រៃវែង។ ឯកឧត្តម ជា សុមេធី អភិបាលខេត្តបានមានប្រសាសន៍ថា វេទិការពិគ្រោះយោបល់អាណត្តិទី ៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវេទិកានេះក៏បានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ នូវសមិទ្ធផលដែលរដ្ឋបាលខេត្តសំរេចបាន និងគម្រោងជាអទិភាពនានានៅឆ្នាំខាងមុខ។ ជាពិសេសនោះផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ ព្រមទាំងលើកឡើងក្តីព្រួយបារម្មណ៍រួមទាំងបញ្ហាប្រឈមរបស់ខ្លួន ពិសេសក្នុងមូលដ្ឋានដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បីឲ្យវាគ្មិនបកស្រាយនិងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយនិងឆ្លើយតបប្រកបដោយប្រសិទ្ធិភាព។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ការៀបចំវេទិការនេះក្នុងគោលបំណងបង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាពិបតេយ្យតាមរយៈ ការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងឆ្នាំ២០២០ -ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីគម្រោងអាទិភាពនានានៃផែនការអភិវឌ្ឍរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២១ -ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលបានព័ត៌មាន និងលើកមតិយោបល់ជូនក្រុមប្រឹក្សា-ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា […]

ព័ត៌មានជាតិ

ជូនដំណឹង! បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការស៊ីវិល នឹងបើកប្រាក់ប្រចាំខែវិច្ឆិកា សម្រាប់២សប្តាហ៍លើកទី២ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកាតទៅ

(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់ប្រចាំខែវិច្ឆិកាសម្រាប់២សប្តាហ៍លើកទី២ ជូននិវត្តជន និងអតីតមន្ត្រីរាជការស៊ីវិល ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅ២៥រាជធានី-ខេត្ត ទូទាំងប្រទេស។ យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ដែលអង្គភាពព័ត៌មាន ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមប្រចាំខែវិច្ឆិកាសម្រាប់២សប្តាហ៍លើកទី២ ជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ និងអតីតមន្ត្រីរាជការស៊ីវិល នឹងធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ»។ ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។ ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ៧២៦ ៤៩១ ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣៕

ព័ត៌មានជាតិ

ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដឹកនាំគណ:ប្រតិភូកម្ពុជានាំយកម៉ាស និងបរិក្ខារពេទ្យមួយចំនួនទៀត ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០– ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំគណ:ប្រតិភូកម្ពុជា ចាកចេញពីព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ។ រូបថត៖ ឯល វឌ្ឍន: និងឡាញ់ វិសាល

ព័ត៌មានជាតិ

រដ្ឋសភា បន្តសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៧

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋសភាកម្ពុជា ចាប់ផ្តើមបន្តសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៧ ទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជួនតាមផ្លូវអាកាស។ កិច្ចប្រជុំពេញអង្គនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សេចក្តីព្រាងច្បាប់ទាំង៧ ដែលរដ្ឋសភាកំពុងពិភាក្សា និងអនុម័តនេះ រួមមាន៖ ១៖ សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ ២៖ សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ ៣៖ សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។ ៤៖ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ ៥៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក។ ៦៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរ ក្នុងស្រុកក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ និងពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។ ៧៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕

ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមមេធាវីរាជរដ្ឋាភិបាលនិងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនជាង១០០ នាក់នៅវិមានសន្តិភាព

អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ អញ្ជើញជួបសំណេះ សំណាល និងពិនិត្យលទ្ធផលការងាររបស់ក្រុមមេធាវីរាជរដ្ឋាភិបាលនិងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនចំនួនជាង១០០នាក់ នៅវិមានសន្តិភាព។ បើតាមរបាយការណ៍ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនបានឱ្យដឹងថា ចាប់តាំងពីបង្កើតមកដល់ត្រឹមខែកញ្ញា ឆ្នាំ ២០២០ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេ ជោសែន បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមាន លទ្ធភាពទទួលបានការការពារសិទ្ធិតាម ផ្លូវច្បាប់ជាច្រើនករណី ព្រមទាំងបានផ្តល់ការពិ គ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅគ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី។ ក្នុងនោះ សំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរង គ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន៧៤ករណី។ ក្រៅពីជួយដោះស្រាយនិងការពារក្តី មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏បានធ្វើកិច្ចការសង្គម និងមនុស្សធម៌ផងដែរ ដូចជាបានសហការជាមួយរដ្ឋបាលខេត្ត សៀមរាប អាជ្ញាធរអប្សរា សាលាដំបូង និងអយ្យការសាលាដំបូងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដាំកូនឈើក្នុងបរិវេណប្រាសាទអង្គរតូចផ្នែកខាងត្បូង។ មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក៏ បានជួយផ្តល់សម្ភារបរិក្ខារ គ្រឿងឧបភោ គបរិភោគ និងថវិកា ដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយអគ្គិភ័យ ដោយខ្យល់កន្ត្រាក់ រងគ្រោះដោយទឹកជំនន់ទឹក ភ្លៀង […]

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធបន្តអនុវត្តរាល់ផែនការសកម្មភាពការងារដោយភាពទទួលខុសត្រូវខ្ពស់

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីពាក់ព័ន្ធបន្តអនុ​​វត្តនូវរាល់​​ផែន​ការសកម្មភាពការងារនានា និងធ្វើកិច្ចសហការល្អ ដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីពន្លឿនការងារឱ្យ​​បាន​កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលល្អប្រសើរ។ ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញ​និងលើកទឹក​ចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកពាក់ព័ន្ធត្រូវបន្តអនុវត្តឱ្យបានរាល់ផែនការ សកម្មភាពការងារ​នានារបស់​ក្រសួងព័ត៌មាន ដោយភាពទទួលខុសត្រូវខ្ពស់ ហើយត្រូវធ្វើកិច្ចសហការល្អ ជាមួយគ្រប់ផ្នែកពាក់ព័ទ្ធទាំងអស់ ដើម្បីពន្លឿនការងារឱ្យបានឆាប់ទៅមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា អ្វីដែលសំខាន់បន្តទៅមុខទៀត គឺការ​រួមសហការ សាមគ្គីផ្ទៃក្នុងគ្នា បានកាន់តែជិតស្និទ្ធ ដើម្បីបំពេញបេសកកម្មការងារចំពោះមុខជាច្រើនទៀត ដែលក្រសួងព័ត៌មាន ត្រៀមបំពេញឱ្យបានល្អ។ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ចំពោះ​​លទ្ធផល​ការងារ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ផ្នែក គ្រប់ជំនាញទាំងអស់នៃក្រសួងព័ត៌មាន ដែលបានប្រឹងប្រែង​រួម​សហការគ្នា សម្រេចបានលទ្ធផលការងារជាច្រើន ក្នុងរយៈពេលជាបន្តបន្ទាប់កន្លងមកនេះ ។ សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំគ្រប់បណ្តាអគ្គនាយកដ្ឋានទាំង៥ ក៏ដូចជាផ្នែកពាក់ព័ន្ធការងារថ្នាក់ជាតិ និងជាមួយអន្តរជាតិ ដែលក្រសួងព័ត៌មានបានធ្វើកិច្ចសហការ ក៏បានលើកជាទិសដៅផែនការសកម្មភាពការងារ ដែលត្រូវបន្តបំពេញនៅសប្តាហ៍ខាងមុខទៀត៕វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា

ព័ត៌មានជាតិ

ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ​មកពី​ស្រុក​បារាយណ៍ និង​ស្រុក​សន្ទុក​

AKP កំពង់ធំ ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០– ​ព្រឹក​ថ្ងៃ​៨​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតក្នុង​វត្ត​សង់​ឃ្លាំង ភូមិ​សង់​ឃ្លាំង ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ចែក​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​លទ្ធភាព​ស្តារឡើងវិញ បន្ទាប់ពី​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​នាពេល​កន្លងទៅ​ចំនួន​៨៣០​គ្រួសារ មកពី​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៍​។ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​លើកឡើងថា ដើម្បី​ធានា​ដល់​ការ​ស្តារឡើងវិញ​នូវ​ជីវភាព និង​ការដាំដុះ​របស់​ប្រជាពលរដ្ឋ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​បទបញ្ជា​ដល់​ក្រសួង​មុខព្រួញ​សំខាន់ៗ​ចំនួន​៣ រួមមាន​៖ ក្រសួងកសិកម្ម […]

ព័ត៌មានជាតិ

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ចុះចែកអំណោយជូនពលរដ្ឋក្រីចំនួន១០០ គ្រួសារនៅស្រុកស្វាយអន្ទរ 

ព្រៃវែង : ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត  បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ នៅក្នុងស្រុកស្វាយអន្ទរ នៅបរិវេណវត្តស្វាយអន្ទរដោយមានការចូលរួមពីលោក ឌុច គន្ធា អភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមន្ត្រីរាជការជុំវិញស្រុក ។ ជាកិច្ចចាប់ផ្ដើម លោក ប៊ិច សុង អភិបាលស្រុកស្វាយអន្ទរ បានឡើងមានមតិស្វាគមន៍ គណៈអធិបតី  ដែលលះបង់ពេលវេលាដ៏មានតំលៃ អញ្ជើញ ចូលរួម ក្នុងសកម្មភាពមនុស្សធម៌ ដ៏ប្រពៃ និងមានអត្ថន័យ នាឱកាសនេះ ។ មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ […]