ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល អនុញ្ញាតឲ្យឯកអគ្គរាជទូតជប៉ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍៦រោច ខែអស្សុជ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបសម្តែងការគួរសម និងស្តាប់ព័ត៌មានសង្ខេបអំពីស្ថានភាពទូទៅនៅក្នុងខេត្តស្វាយរៀង។ អញ្ជើញចូលរួមក្នុងជំនួបនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ មានប្រសាន៍ទៅកាន់ ឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង ក្នុងនោះក្រុមហ៊ុនជប៉ុនក៏បានបណ្តាក់ទុនវិនិយោគជាច្រើនក្រុមហ៊ុនផងដែរ ដែលបានផ្តល់ការងារ ធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និងមកពីតាមបណ្តាខេត្តសរុបជាង៨ម៉ឺននាក់។ ទន្ទឹមនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះជំនួយរបស់ជប៉ុន ជួយដល់វិស័យរដ្ឋនានាក្នុងខេត្ត ព្រមទាំងក្រុមហ៊ុនដែលបានមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីខេត្តស្វាយរៀងជាបន្តបន្ទាប់នាពេលកន្លងមក និងអរគុណចំពោះឯកឧត្តម […]

ព័ត៌មានជាតិ

សិប្បកម្មកែច្នៃឫស្សីសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះជួយពលរដ្ឋឱ្យងាកមកស្រលាញ់ព្រៃឈើសម្រាប់កូនចៅតជំនាន់

ខេត្តមណ្ឌល​គិ​រី ៖ សិប្បកម្មកែច្នៃឫស្សីខ្នាតតូចសហ​គម​ន៍​តំ​​ប​ន់​កា​រ​ពារធម្មជាតិស្រែព្រះស្ថិតនៅភូមិពូចារ ឃុំស្រែព្រះ​ ស្រុកកែវសីមា ខេត្តមណ្ឌល​គិ​រី​បា​ន​​ជួយពលរដ្ឋឱ្យងាកមកស្រលាញ់ព្រៃឈើសម្រាប់កូនចៅតជំនាន់។ការឈប់កាប់បំផ្លាញព្រៃ​ហើ​យប្តេជ្ញាការពារ ធម្មជាតិ​ព្រៃ​​ព្រឹក្សាលតាវល្លិដោយក្តីស្រលាញ់នេះ បន្ទាប់ពីពលរដ្ឋក្នុងស​ហ​គ​​​​ម​ន៍​ទ​ទួ​​ល​បា​ន​កា​រ​ការបង្រៀនវិជ្ជាជីវៈសិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ពីអង្គកា​រស​មាគ​ម​អ​ភិ​​​​រ​ក្ស​​​ស​ត្វព្រៃ (WCS)ដោយមានការគាំទ្រពីក្រសួងបរិស្ថានដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ​ជំនួ​ស​ឱ្យ​​​ការចូលព្រៃកាប់ឈើលក់ខុសច្បាប់។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែង​ក្នុងពេ​លដឹក​នាំប្រ​តិ​ភូ​ក្រ​សួ​ង​ប​រិ​ស្ថា​ន​និងអ្នកសារព័ត៌មា​នចុះ​ពិ​និ​ត្យ និងស្វែងយល់ពីការរៀបចំគម្រោងរេដបូកនិងការ​គ្រ​ប់​គ្រ​ងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែតុលាថា​កា​​រ​​បណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃឫស្សីឱ្យទៅជារបស់ប្រើប្រាស់ផ្សេងៗជាផ្នែ​ក​មួយលើកស្ទួ​យ​សេ​​​ដ្ឋកិ​ច្ចមូលដ្ឋាននិងផ្តល់នូវជម្រើសថ្មីនៃមុខរបររបស់ប្រជា​ព​ល​រ​ដ្ឋសម្រាប់រកចំ​ណូ​ល​ចិ​ញ្ចឹ​ម​ជី​វិត។ ជាពិសេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកំពុង​តែ​ជំ​រុញ​លើ​សេ​ដ្ឋ​កិ​ច្ច​មូ​ល​​ដ្ឋាន ពីព្រោះថា អ្វីដែលសំខាន់គឺការធ្វើឱ្យមាននិរន្តរភាពនៃការការពា​រ​លើ​ធនធាន​ធម្ម​ជា​តិ​ និង​បរិស្ថាន គឺព្រៃឈើ សត្វព្រៃ​មាននិរន្តរ​ភាព​បា​នទា​ល់តែយើ​ង​មា​​ន​អ្វី​ដែល​អាច​ជំនួ​ស​មុ​ខ​រប​រ​របស់ប្រជាពលរដ្ឋ។ ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការបានបន្តថា «ពីមុនប្រជាពល​រ​ដ្ឋនៅ​ក្នុ​ង​ស​ហគម​ន៍នេះ ចូលព្រៃដើម្បីរកផលនិងអនុផលព្រៃ​ឈើ​ហើយ​សកម្មភាពខ្លះគឺខុសច្បាប់ទៀត ប៉ុន្តែឥ​ឡូ​វ​​នេះគាត់បានកែប្រែនូវមុខរបរ​រប​ស់​គា​ត់គឺពីកា​រចូលព្រៃទៅបរបាញ់សត្វទៅកាប់​ឈើឬទៅ​ប្រមូ​ល​អនុផលព្រៃឈើមកជាការកែច្នៃ​នូ​វវត្ថុអនុស្សាវរីយ៍ឬរបស់របរប្រើ​ប្រាស់ចេ​ញពីដើ​ម​ឫស្សី​»។ លោក ង៉ឺម ឡូញ ប្រធានក្រុមកែច្នៃឫស្សីបាននិយាយថា ​​អ្នកដែល​បាន​ក្លាយ​ជា​ខ្លួ​ន​ជា​ស​មាជិកសហគមន៍ការពារធម្ម​ជា​តិមានមុខរបរ​មានជម្រើសថ្មីហើយ ពួកគា​ត់អត់​វិលត្រ​ល​ប់​ទៅ​រ​​ក​មុ​ខ​របរចាស់របស់គាត់ទេ។ ផ្ទុយមកវិញអ្ន​កមួយចំនួនដែល​គាត់ចូល​ទៅព្រៃកា​ប់ឈើ​ពេ​​ល​​ដែលឃើញសមាជិ​កសហគមន៍ការពារព្រៃធម្មជាតិរបស់គាត់​មាន​ចំណូ​លបា​ន​ម​ក​ពី​កា​រ​កែ​​ច្នៃ​វ​ត្ថុអនុស្សាវរីយ៍ គាត់ចាប់​ផ្តើ​ម​ស្នើ​សុំ​ចូលជាសមាជិកជាបន្តបន្ទាប់។ លោក ង៉ឺម ឡូញ បានបញ្ជាក់ថា «សហគមន៍ខ្ញុំអត់ទៅកាប់ឈើ អត់ទៅ​បំផ្លិចបំផ្លាញ​ទៅទ​ន្រ្ទា​នព្រៃយកដីកាន់កាប់​អី​ទេ​គឺពួកយើងចង់រក្សាឈើ​ឱ្យនៅឈរ ពី​ព្រោះយើង​ចង់ឱ្យ​តួ​នា​​ទីឈើនេះបា​នប្រ​យោ​ជ​ន៍​ទៅឱ្យពួកយើង ​តកូន តចៅ និងម​នុស្សរាប់​ជំនា​ន់​ត​ទៅ​ទៀ​ត»។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាននិងអង្គការ WCS បណ្តុះ​បណ្តា​ល​ព​ល​រដ្ឋឱ្យចេះកែច្នៃវត្ថុអនុស្សាវរីយ៍នេះ កំពុង​តែ​ដើ​រនៅ​លើ​ផ្លូ​វ​ត្រូ​វនៅក្នុ​ងកិច្ចការ​ពារ​និ​ង​អ​ភិ​រ​ក្ស​ធ​នធានធម្មជាតិតាមរយៈការប​ង្កើត​សេ​ដ្ឋ​កិ​ច្ច​មូលដ្ឋា​ន​ប​​ង្កើនជី​វភាពសហគមន៍ ហើ​យនេះ​ជា​ផ្នែ​​​​​ក​មួយនៃចំណូលរបស់គាត់ដោយយើងក៏​រាប់បញ្ចូលផងដែរនូវផ​ល​ប្រយោ​ជ​ន៍​ដែ​ល​គា​ត់​ទ​ទួ​​​លបានពីគម្រោងឥណទានកាបូនក្នុងមួ​យ​ឆ្នាំ​ពួកគាត់​មួយ​ភូមិទទួល​បាន​ជា​១ម៉ឺនដុល្លារ​ស​ហ​រ​ដ្ឋអាមេរិកហើយនៅ​ក្នុងឃុំ​ស្រែ​ព្រះនេះ​ទទួលបានចំនួន៥ភូមិ​សរុបជារួម​បា​ន​ជាង​៥​ម៉ឺ​ន​ដុ​ល្លា​រ​ស​ម្រាប់យកទៅអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ សម្រាប់បង្កើតប្រព័ន្ធទឹកស្អាតប្រើ​​ប្រាស់ជាដើម។ ឯកឧត្តម […]

ព័ត៌មានជាតិ

ពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

នៅព្រឹកថ្ងៃពុធ ៥រោជ ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបាទ និង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ចូលរួមពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នាពិធីដ៏អធិកអធមនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីភ្ញៀវជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរខេត្ត ស្រុក និងបុគ្គលិកយ៉ាងច្រើនកុះករ។ សូមជម្រាបជូនថា មជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ […]

ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង អញ្ជើញបើកការដ្ឋានសាងសង់ផ្សារ​ទំនើប​​អ៊ីអន​ម៉ល​​ទី៣ លើផ្លូវ៦០ម៉ែត្រ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ តុលា ឆ្នាំ២០២០នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានអញ្ជើញរបើកសម្ពោធការដ្ឋានផ្សារទំនើប អ៊ីអនម៉លគម្រោង ទី៣នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឈ្មោះថា (ផ្សារទំនើប អ៊ុអនម៉លមានជ័យ)។ គម្រោងផ្សារទំនើបអីអនម៉លទី៣ ដែលគ្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២។ គម្រោងផ្សារទំនើបអីអនម៉លទី៣ មានទីតាំងស្ថិតនៅក្នុងគម្រោង INC CITY ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងផ្សារទំនើបអឺអនម៉លទី៣ ក៏ជាកម្លាំងចលករដ៏សំខាន់នៅក្នុងការជួយជម្រុញដល់ការអភិវឌ្ឍន៍ នៃទីក្រុង រណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្លាំង។ ផ្សារទំនើបនេះ ស្ថិតនៅតាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ ព្រមទាំង បង្កលក្ខណៈឲ្យមានកំណើនប្រជាជន អគារលំនៅដ្ឋាន និងសាលារៀនអន្តរជាតិជាដើម។ គម្រោងផ្សារទំនើបនេះមានទំហំផ្ទៃដី (១៧៤០០០ ម៉ែត្រការ៉េ )នៅក្នុងនោះមានផ្ទៃអគារ និងផ្ទៃហាងសរុប (GLA) ធំជាងគេនៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងជាគម្រោងស្នូលនៃតំបន់អភិវឌ្ឍន៍ខាងលើ។ លើសពីទៅទៀតនេះ គម្រោងផ្សារទំនើបនេះក៏ជា គម្រោងផ្សារទំនើបអ៊ុអនម៉ល ដែលមានទំហំធំជាងគេ នៅក្នុងតំបន់អាស៊ានផងដែរ។ ក្រៅពីផ្សារទំនើបអីអន ដែលមានលក់ទំនិញចម្រុះ និងហាងលក់សំលៀកបំពាក់ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តក្រចេះបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញាឆ្នាំ២០២០ និងទិសដៅការងារសម្រាប់ខែបន្

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្តប្រចាំខែតុលា ឆ្នាំ២០២០ខាងមុខ នៅសាលប្រជុំធំមេគង្គខេត្ត។ ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្តលោក លោកស្រីជាអភិបាល នៃគណៈអភិបាលស្រុក ក្រុងទាំង៦ លោកមេបញ្ជាកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្តបានលើកយករបៀបវរៈចំនួន៤មកដាក់ក្នុងអង្គប្រជុំដើម្បីពិភក្សា និងដោះស្រាយរួមមាន ៖ ទី១-ពិនិត្យសេចក្តីព្រាងរបាយការណ៍។ ទី២- ពិនិត្យលើការងារសន្តិសុខ សង្គម។ ទី៣- ការងារសេដ្ឋកិច្ចសង្គម និងទី ៤-ចុះផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ក្នុងអង្គប្រជុំនេះផងដែរ ៖ នៅគ្រប់បណ្តាស្រុក ក្រុងទាំង៦ បានធ្វើរបាយការណ៍សង្ខេបពីសភាពការណ៍រួមនៅក្នុងមូលដ្ឋានរបស់ខ្លួនជូនឯកឧត្តម គណៈអភិបាលខេត្ត និងជូនអង្គប្រជុំរួចមក។ ឯកឧត្តម វ៉ា ថន គណៈអភិបាលខេត្តបានកោតសរសើរដល់លោក លោកស្រី ជាអភិបាលស្រុក ក្រុងទាំង៦ បានខិតខំអនុវត្តការងារបានល្អក្នុងរយៈកន្លងមកជាមួយនិងប្រជាពលរដ្ឋជូនថ្នាក់ដឹកនាំខេត្តក៏ដូចជូនរាជរដ្ឋាភិបាលយើង ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]

ព័ត៌មានជាតិ

រថយន្ត​ធំ​២​គ្រឿង​បុក​គ្នា​លើ​មហាវិថី​ឈ្នះ​ឈ្នះ​បណ្ដាលឱ្យ​តៃកុង​ម្នាក់​រងរបួស​ធ្ងន់​

ភ្នំពេញ​:​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធំ​ក្រឡុក​ស៊ីម៉ង់ត៍​និង​រថយន្ត​បែន​ដឹក​ខ្សាច់​បាន​បុក​គ្នា​បណ្ដាលឱ្យ​តៃកុង​ម្នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ទល់មុខ​រណ្តៅ​ដី​លើ​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុងភូមិ​កប់​ស្រូវ​តូច​សង្កាត់​គោក​រការ​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០២០​។​ ​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅមុន​ពេល​កើតហេតុ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E8319​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​។​រថយន្ត​បើក​ចេញពី​ចំណតរថយន្ត​មុខ​រណ្តៅ​ដី​ពី​ជើង​ទៅ​ត្បូង​ឆ្លង​មហាវិថី​ឈ្នះ​ឈ្នះ​មិនទាន់​ផុត​ផង​ក៏​ស្រាប់តែ​រថយន្ត​បែន​ដឹក​ខ្សាច់​ពណ៌​ស​ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ​PP0926​បើក​ដោយ​ឈ្មោះ​សួន​សុ​ជុន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​ប្រភព​បន្តថា​រថយន្ត​បាន​បើក​តា​មហាវិថី​ឈ្នះ​ឈ្នះ​ពី​កើ​តទៅ​លិច​គេច​ជ្រុល​ទៅបុក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​បែន​ដឹក​ខ្សាច់​ខូចខាត​កំណាត់​មុខ​យ៉ាងដំណំ​តៃកុង​រងរបួស​ធ្ងន់​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទាក់ទង​រថយន្ត​ដឹក​ជនរងគ្រោះ​ទៅ​មន្ទី​ពេទ្យ​និង​រថយន្ត​ទាំងពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​ជំនាញ​យកទៅ​រក្សាទុក​ប​ណ្តោះ​អាសន្ន​ដើម្បី​ចាត់ការ​តាមច្បាប់​៕

ព័ត៌មានជាតិ

គណៈអភិបាលខេត្តព្រះសីហនុដឹកនាំមន្ត្រីជំនាញអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវក្រុងស្ថាបនាថ្មីទាំង៣៤ខ្សែ

ខេត្តព្រះសីហនុ ៖ ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវក្រុងស្ថាបនាថ្មីទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ។ នាឱកាសនោះដែរក៏មាន វត្តមានអញ្ជើញចូលរួមពីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបផងដែរ នៅព្រឹកថ្ងៃអាទិត្យ២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០។ ហេរចនាសម្ព័ន្ធទាំង៣៨ខ្សែក្នុងក្រុងសៀមរាបនាពេលខាងមុខនេះ ដែលខេត្តក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប គឺគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយនូវប្រព័ន្ធចរាចរណ៍ក្នុងខេត្ត សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ ឲ្យសក្តិសមជាខេត្តទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ និងក្នុងទិសដៅរៀបចំទីក្រុងវៃឆ្លាតនាពេលអនាគត។ សូមជម្រាបថា តាមការគ្រោងទុក ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ និងជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រះសីហនុនឹងអញ្ជើញពិនិត្យលទ្ធផលនៃការស្ថាបនាផ្លូវ ក្រុង ចំនួន៣៤ខ្សែ ក្នុងខេត្តព្រះសីហនុរយៈពេល២ថ្ងៃពីថ្ងៃទី ៥-៦ […]

ព័ត៌មានជាតិ

មន្ត្រីឧទ្យានុរក្សបន្តកិច្ចខិតខំប្រឹងប្រែងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ដើម្បីថែរក្សាធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស

ខេត្តមណ្ឌលគិរី ៖ រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់នៅក្នុងអំឡុងពេលដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានចុះសិក្សាស្វែងយល់ពីការងារការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីបានថ្លែងថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន ១២០០ នាក់បាននឹងកំពុងបំ ពេញតួនាទីជាឆ្នាំព្រៃការពារនិងអភរិក្សធនធានធម្មជាតិ និងបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធន ឯកឧត្តមបន្តថា ធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់នៅតាមបណ្តាតំបន់ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ កម្ពុជាដែលបច្ចុប្បន្ននេះមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៦ កន្លែង ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់ការពារទេសភាព និងតំបន់រ៉ាមសារដែលមានផ្ទៃដីសរុប ៧,៣ លានហិកាស្មើប្រមាណ ៤១%នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។ ទាក់ទងនឹងតំបន់ការពារធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា មានចំនួន ៦ កន្លែង មានផ្ទៃដីសរុបប្រមាណ ១ លានហិកតា ដែលក្នុងនោះរួមមានដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃណាមលៀរ ដែនជម្រកសត្វព្រៃលំផាត់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងរបៀងអភិរក្សជីវៈចម្រុះឥសាន។ ឯកឧត្តមរដ្ឋលេខា ធិការបានឱ្យដឹងថា នៅក្នុងការគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិទាំងនេះ មន្ទិរបរិស្ថានមានមន្ត្រីឧទ្យា នុរក្សសរុបចំនួន ១០៤ នាក់ដែលចំនួននេះនៅមិនទាន់ឆ្លើយតបនៅឡើយជាមួយទំហំដីដែលត្រូវអភិរក្ស និងការពារ។ ទោះយ៉ាងណាឯកឧត្តមបានថ្លែងថា មន្ត្រីឧទ្យានុរក្សបានរៀបចំវិធីសាស្ត្រល្បាត ដោយក្នុងនោះមានទាំងវិធីសាស្ត្រថ្មិរជើង ម៉ូតូ និងរថយន្ត និងមានការប្រមូលទិន្នន័យព័ត៌មានដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដោយមានកាគាំទ្របច្ចេកទេសពីអង្គការដៃគូដូចជាអង្គការសមាគមអភិរក្សសត្វព្រៃ WCS […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីវេង​សាខុនបាន​អញ្ជើញមកជួបសំ​ណេះ​សំណាលសាកសួរ​សុខទុក្ខនិងនាំយកកូនត្រីអណ្តែងកូនកង្កែបនិង​សម្ភារចិញ្ចឹមមួ​យចំនួនចែកជូ​នកសិករ៥​០គ្រួសា​រ

សម្រាប់យុទ្ធនាការចុះចែកកូនត្រីអណ្តែងកូនកង្កែបនិងសម្ភារចិញ្ចឹមមួយចំនួនទៀតជូនកសិករយកទៅចិញ្ចឹមជាលក្ខណគ្រួសារ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីសម្រាប់ខេត្តកំពង់ស្ពឺចូលដល់ជុំទី២ ហើយ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយដោយ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញមកជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយ ចំនួនទៀតមកចែកជូនកសិករចំនួន ៥០គ្រួសារ ដែលអញ្ជើញមកពីបីស្រុក គឺស្រុកឧដុង្គ ស្រុកឱរ៉ាល់ និងស្រុកថ្ពង។ ពិធីនេះបានរៀបចំនៅផ្ទះលោក ឡុង ឡេង នៅភូមិកណ្តាល ឃុំពាំងល្វា ស្រុកឧដុង្គ។ លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយ ការណ៍ជូនអង្គ ពិធីជ្រាបដោយសង្ខេបអំពីការងារបង្កបង្កើនផលជារួម ដោយឡែកវិស័យវារីវប្បកម្មនៅទូទាំងខេត្តថា ខេត្តកំពង់ស្ពឺមានបណ្តុំអាជីវកម្មត្រីចំនួន១១ […]

ព័ត៌មានជាតិ

ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ ជួប​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី​០២​ ខែ​តុលា​ ឆ្នាំ​២០២០​ ឯកឧត្ដម​កិត្តិ​​សេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​បាន​ជួបពិភាក្សាការ​ងារជាមួយឯកឧត្តម​ Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ នៅទីស្តីការក្រសួង​។ គោលបំណង​នៃ​ជំនួប​ពិភាក្សា​ ភាគីទាំងពីរ​បានផ្តោតការ​យកចិត្តទុកដាក់​ទលើវឌ្ឍនភាពនៃការអនុវត្តស្តង់ដារយានយន្តសហរដ្ឋអាមេរិក​ នៅលើទីផ្សារកម្ពុជា​ ការ​ពង្រឹង​វិស័យសហគ្រាសខ្នាតតូច​និងមធ្យម​ ក៏ដូចជា​វិស័យ​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ និងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញាជាដើម​។ ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ បានសម្តែងការស្វាគមន៍​ និងលើកឡើងពីកិច្ចខិតខំប្រឹងប្រែងនៃក្រុមបច្ចេកទេសភាគីទាំងពីរ​ ដើម្បី​សម្រេចបាននូវកិច្ចព្រមព្រៀងគ្នាមួយ​សម្រាប់ការអនុវត្តស្តង់ដារយានយន្តសហរដ្ឋអាមេរិក​នៅលើទីផ្សារកម្ពុជា​ តាមរយៈ​យន្តការ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ​ និង​ពាណិជ្ជកម្ម​រវាងសហរដ្ឋអាមេរិក​ និង​កម្ពុជា​។ ក្នុងនោះក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ដែល​មានវិទ្យាស្ថានស្តង់ដារកម្ពុជាជាសេនាធិការជំនាញ​ និងដោយឈរលេីគោលជំហរការអនុវត្តក្របខណ្ឌនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ​ ក្រសួងបានធ្វើប្រកាសថ្មីស្តីពីការពន្យាពេលអនុវត្តក្នុងការ​ទទួល​យក​វិញ្ញាបនបត្រ​បញ្ជាក់​អំពី​ការ​បញ្ចេញ​សារធាតុ​បំពុលខ្យល់ពីយានយន្តរបស់ភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក​ក្នុងប្រការ៣​ នៃប្រកាស លេខ205 MIH/2019 ដោយផ្អែក​លើសារាចរ​លេខ ០១​សរ​ ចុះថ្ងៃទី០២​ ខែ​មករា​ ឆ្នាំ២០២០​ ស្តីពី​វិធានការ​ទប់ស្កាត់​ និង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​សាធារណៈ​ ។ ឯកឧត្ដម​ Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ​ ដើម្បីឲ្យការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី​អាចដំណើរការទៅបានសម្រាប់ការចរាចរណ៍ផលិតផលយានយន្តស្តង់ដារសហរដ្ឋអាមេរិកលើទីផ្សារកម្ពុជា​។ […]